Idol ​ពីរ​ដួង​​ របស់​ សុគន្ធ​ ថេរ៉ាយុ​ តាំង​ពី​ក្មេង​ដល់​ឥឡូវ

Sabay​ធ្លាប់​បាន​ចុះ​ផ្សាយ​ច្រើន​ដង​ហើយ​ពាក់​ព័ន្ធ​នឹង​ Idol​ ក្នុង​ដួង​ចិត្ត​របស់​សិល្បករ​នានា ថ្ងៃ​នេះ​មក​ស្គាល់​ Idol ២ដួង​របស់​លោក​ សុគន្ធ ថេរ៉ាយុ វិញ​ម្ដង​ គឺ​លោក​ ណុប បាយ៉ារិទ្ធ និង​អ្នក​នាង​ យក់ ឋិត​រដ្ឋា​ ដែល​លោក​ប្រាប់​ថា ​គាំ​ទ្រ​តាំង​ពី​ក្មេង​​រហូត​មក​ដល់​ឥឡូវ។​

 

Idol ​ពីរ​ដួង​​ របស់​ សុគន្ធ​ ថេរ៉ាយុ​ តាំង​ពី​ក្មេង​ដល់​ឥឡូវ

 

កាល​នៅ​យុវវ័យ​អាយុ​ប្រមាណ ១៥ ទៅ​ ១៨​ ឆ្នាំ​ម្ចាស់​បទ​ “មហារីក​បេះ​ដូង” លើក​ឡើង​ថា ​​ពេល​មាន​ការ​ប្រគំ​តន្រ្តី​ដែល​មាន​ Idol ពីរ​ដួង​របស់​លោក​ចូល​រួម​ គឺ​តែង​មាន​វត្តមាន​ លោក សឹង​តែ​គ្រប់​ពេល​។ ដោយ​ឡែកពាក់​ព័ន្ធ​នឹង​​អ្នក​នាង យក់ ឋិតរដ្ឋា ​វិញ តារា​ចម្រៀង​ប្រចាំ​ផលិត​ថោនរូប​នេះ​​ ប្រាប់​ថា ​មិន​សូវ​បាន​ជួប​ផ្ទាល់​ដូច​ ណុប​ បាយ៉ារិទ្ធ ទេ​​ ត្បិត​អី​ការ​ប្រគំ​តន្ត្រី​ដែល​មាន​ យក់​ ឋិត​រដ្ឋា​ ចូល​រួម ភាគ​ច្រើន​នៅ​ឆ្ងាយៗ​​ពេក។

 

Idol ​ពីរ​ដួង​​ របស់​ សុគន្ធ​ ថេរ៉ាយុ​ តាំង​ពី​ក្មេង​ដល់​ឥឡូវ

 

“កាល​នៅ​ក្មេង​ពេល​មាន ​Concert​​ នៅ​ភ្នំពេញ​ ឬ​នៅ​ជិតៗមាន​បង​ ណុប បាយ៉ារិទ្ធ​ និង​បង រដ្ឋា ដឹង​តែ​ខ្ញុំ​ទៅ​មើល ហើយ​ទិញ​ផ្កា ​ឬ​តុក្កតា​ទុក​ជូន​គាត់​ទៀត​ផង”។ រ៉ាយុ ថ្លែង​ដូច្នេះ។

 

Idol ​ពីរ​ដួង​​ របស់​ សុគន្ធ​ ថេរ៉ាយុ​ តាំង​ពី​ក្មេង​ដល់​ឥឡូវ

 

​​​មក​ដល់​ឥឡូវ​​ទោះ​បី​ជា​ សុគន្ធ​ ថេរ៉ាយុ ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប​ ដូច​តារា​រៀម​ច្បង​ទាំង​ពីរ​ក៏​ពិតមែន​ ប៉ុន្តែ​លោកអះអាង​ថា​​ នៅ​តែ​ស្រលាញ់​គាំ​ទ្រ​ដដែល​​។ ជាមួយ​គ្នា​នេះ​លោក​បញ្ជាក់​ទៀត​ថា ​Idol ទាំង​ពីរ​ដួង​​ ជាតារា​ដែលមាន​ទឹក​ដម​សំឡេង​ពីរោះ​ ថ្មម អ្វី​ដែល​ពិសេស​នោះ​ គឺ​​មិន​ចេះ​ឆ្មើង​ឆ្មៃ និង​​ប្រកាន់​ខ្លួន​ចំពោះ​អ្នក​គាំ​ទ្រ​ឡើយ​។

 

ម្ចាស់​បទ ​”ស្រលាញ់​អូន​លើស​ហើយ” បន្ថែម៖ “ពេល​ខ្លះ​ទៅ​ចូល​រួម​កម្មវិធី​ បាន​ជួប​ពួក​គាត់​ ខ្ញុំ​តែង​រំលឹក​ប្រាប់​គាត់​ថា​ ខ្ញុំ​ជា​ Fan គាត់​តាំង​ពី​តូច​ ដូចជា​ធ្លាប់​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​របស់​គាត់​ជា​ដើម។ គ្រាន់​តែ​បង រដ្ឋា​ ខ្ញុំ​អត់​សូវ​បាន​ជួប​ដូច​បង រិទ្ធ​ ទេ។ និយាយ​រួម​ទៅ​ ពួក​គាត់​ទាំង​ពីរ​ ជា​តារា​ដែល​រួស​រាយ​ មិន​ឆ្មើង​ឆ្មៃ និង​មិន​ចេះ​ប្រកាន់​ខ្លួន​ឡើយ​ “៕

 

អត្ថបទ៖ ថា ម៉ាលីដា