Justin Bieber ក៏​វក់​នឹង​ហ្គេម Pokémon GO ​ដេញ​ចាប់​តុក្កតា​ពេញ Central Park

ក្នុង​ឧទ្យាន Central Park នា​ទី​ក្រុង​ New York ​ កាល​ពី​ថ្ងៃ​អាទិត្យ​មាន​អ្នក​​​លេង​ហ្គេម “Pokémon GO”​ រាប់រយ​នាក់បាន​នាំ​គ្នា​សម្រុក​ចូល​ ដើម្បី​ចាប់​តុក្កតា Vaporeon និង Gyrados ។ ខណៈ​ដែល​អ្នក​លេង​ទាំង​អស់​កំពុង​ផ្ដោត​អារម្មណ៍​ចាប់​តុក្កតា ពួក​គេ​មិន​បាន​ដឹង​ថា​តារា​ចម្រៀង​ល្បី Justin Bieber ក៏​ស្ថិត​ក្នុង​ចំណោម​​នោះ​ដេញ​ចាប់​តុក្កតា​នឹង​គេ​ដែរ។

 

Justin Bieber ក៏​វក់​នឹង​ហ្គេម Pokémon GO ​ដេញ​ចាប់​តុក្កតា​ពេញ Central Park

 

ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​លោក Scooter Braun អ្នក​គ្រប់គ្រង​របស់ Justin តារា​វ័យ​២២​ឆ្នាំ​​បាន​រត់​កាន់​ទូរសព្ទ​មិន​ខ្វល់​ពី​នរណា​ពេញ​ផ្លូវ​ក្នុង​តំបន់ Central Park ដើម្បី​តាម​ចាប់​​តុក្កតា។ មួយ​រយៈ​​ចុងក្រោយ​ហ្គេម​ប្រភេទ​ថ្មី “Pokémon GO” កំពុង​រាលដាល​ខ្លាំង​នៅ​អាមេរិក ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ញៀន រហូត​លេង​ដល់​មាន​គ្រោះ​ថ្នាក់​ក៏​មាន។

 

A video posted by Scooter Braun (@scooterbraun) on

 

ជាក់​ស្ដែង ក្មេង​ស្រី​អាយុ១៥ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Autumn Diesroth ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បុក ខណៈ​កំពុងតែ​លេង​ហ្គេម «Pokémon Go» ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ៥ និង ២០នាទី ថ្ងៃអង្គារ ទី១២ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង Tarentum រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ហើយ​បណ្ដាល​ឲ្យ​នាង​រង​របួស​ត្រង់​ឆ្អឹង​ដងកាំបិត ជើង និង​ជាំមុខ៕

 

Justin Bieber ក៏​វក់​នឹង​ហ្គេម Pokémon GO ​ដេញ​ចាប់​តុក្កតា​ពេញ Central Park

 

ចុចអាន៖ពិធី​ការិនី​មិន​ចង់​ឲ្យ Justinចូល​កម្មវិធី​ខ្លួន​ព្រោះ​ចរិត​ញ៉ែ​គ្មាន​ប្រណី​តាំង​ពី​អាយុ​៧​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard