U-16 កម្ពុជា​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​​ AFF U-16 ក្រោយ​ឈ្នះ​ទីម័រ​៣​ទល់​០

ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម១៦ឆ្នាំ បានបំបែកកំណត់ត្រាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-16 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយពេលយកឈ្នះក្រុមU-16 ទីម័រខាងកើតក្នុងលទ្ធផល៣ទល់០ដោយឡើងប៉ះ U-16 វៀតណាម។
ក្រុមកម្ពុជាបាននាំមុខមួយគ្រាប់មុនដោយបាល់ប៉េណាល់ទី ពីកីឡាករប្រធានក្រុម យើ សាហ្វី នាទីទី៥ ហើយក្រុមកម្ពុជាបានវាយសម្រុកមិនដាក់ដៃ ប៉ុន្តែមិនអាចរកគ្រាប់បាល់បន្ថែម។ ចូលតង់ទីពីរក្រុមកម្ពុជា បានធ្វើបានសម្រេច២គ្រាប់បន្ថែមទៀតដោយខ្សែប្រយុទ្ធ ម៉ៅ ពិសិដ្ឋពីរគ្រាប់ម្នាក់ឯងនាទី៥៥ និងនាទី៦៨។
ការប្រកួតកន្លងមកកម្ពុជាឈ្នះ U-16 ឡាវ  ៣-១ ឈ្នះ U-16 ប្រ៊ុយណេ ២-០ ចាញ់ U-16 ថៃ ៦-០ ប៉ុន្តែចុងក្រោយ ឈ្នះU-16 ទីម័រខាងកើត ៣-០ មាន៩ពិន្ទុឈរលេខពីរក្នុងពូល B។ក្រុមកម្ពុជា នឹងឡើងទៅជួបក្រុម U-16 វៀតណាម ដែលក្រុមលេខមួយក្នុងពូល A ខណៈក្រុមលេខមួយពូល B ជម្រើសជាតិវ័យក្រោម១៦ឆ្នាំថៃ ត្រូវជួបក្រុមលេខពីរពូល B អូស្រ្ដាលី៕
U-16 កម្ពុជា​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​​ AFF U-16 ក្រោយ​ឈ្នះ​ទីម័រ​៣​ទល់​០

ប្រភព៖ kqube

  • U-16 កម្ពុជា​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​​ AFF U-16 ក្រោយ​ឈ្នះ​ទីម័រ​៣​ទល់​០已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: