​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់


មនុស្សចំនួន២៦នាក់ ក្នុងរថយន្តក្រុងដឹកអ្នកដំណើរបានស្លាប់យ៉ាង អាណោចអាធ័ម ពេលរថយន្តត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ក្រោយបុកនឹងបង្កាន់ដៃផ្លូវ Expressway ជិតព្រលានយន្តហោះអន្តរជាតិ Yaoyuan នារសៀលថ្ងៃអង្គារនេះ នៅកោះតៃវ៉ាន់។

​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់

ជនរងគ្រោះទាំងនោះមាន ២៤នាក់ជាអ្នកទេសចរចិន អ្នកនាំផ្លូវចិន និងអ្នកបើកបរតៃវ៉ាន់ម្នាក់។ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមិនធ្លាប់មានតាំង ពីឆ្នាំ ២០០៨ នៅតៃវ៉ាន់នេះ បានកើតឡើងនៅម៉ោង ១រសៀល ថ្ងៃទី ១៩កក្កដា។ ពេលកើតហេតុ រថយន្តក្រុងបានដឹកភ្ញៀវទេសចរបានធ្វើដំណើរទៅកាន់ព្រលាន ដើម្បីឲ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញនាម៉ោង ៤៖៣០នាទី ក្រោយបញ្ចប់ការដើរលំហែរយៈពេល ៨ថ្ងៃនៅតៃវ៉ាន់។ មូលហេតុនៃការបុកនេះគេពុំទាន់ដឹងនៅឡើយទេ ដោយប៉ូលិសកំពុងស៊ើបអង្កេត៕

​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់
ប្រភព៖ sabay

  • ​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: