ទួរគីអាចនឹងប្រហារជីវិតមេទ័ពចូលរួមធ្វើរដ្ឋប្រហារ?

កាលពីថ្ងៃតី១៨ ខែកក្កដា ឆ្លើយតប់ទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNNថា ប្រធានាធិបតីទួរគី លោក Tayyip Erdogan ប្រកាសថា ប្រជាជនទួរគីចង់ឲ្យមានទោសប្រហារជីវិតឡើងវិញ ក្រោយពេលលុបចោលទោសនេះជាង១ទសវត្សរ៍កន្លងមក ។ ប្រសិនបើអនុវត្តទោសប្រហារជីវិតឡើងវិញនោះ មេទ័ព(ក្បត់ជាតិនឹងត្រូវប្រហារជីវិត)។

លោក Erdogan បានបញ្ចាក់ថា ពលរដ្ឋធ្វើបាតុកម្មទាមទារ ទោសប្រហារជីវិតខាងលើ ។ លោកបន្តទៀតថា ការអនុវត្តឡើងវិញ ទោសប្រហារជីវិតអាស្រ័យទៅលើសភាជាអ្នកសម្រេច ហើយលោកនឹងចុះហត្ថលេខាក្លាយទៅជាច្បាប់ពេញលេញ ។

សារព័ត៌មាន CNN ក៏បានដកស្រងសម្តីប្រធានាធិបតីទួគីបញ្ចាក់ផងដែរថា ការសម្រេចបែបណានោះនិងត្រូវលើកឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅពេលនេះទួរគីស្នើឲ្យនាំខ្លួនលោក FethullahGulen អ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារវិលត្រឡប់មកប្រទេសវិញ ទទួលទោស ។ នៅពេលនេះដែរ ក្រសួងការបរទេសអាមេរិកមិនទាន់បញ្ចាក់ថា តើត្រូវបញ្ចូនមេទ័ពធ្វើរដ្ឋប្រហារនោះត្រឡប់ទៅវិញឬយ៉ាងណា ។ ពេលនេះ មេទ័ពខាងលើកំពុងរសនៅក្នុងរដ្ឋ Pennsylvania ។

ដោយសារលោក FethullahGulen រស់នៅអាមេរិក មន្ត្រីធំៗទួរគីមួយចំនួនមានទាំងរដ្ឋមន្ត្រីការងារទួរគីផងដែរ នាំគ្នាយល់ថា អាមេរិកអាចជួយទាហានបះបោរ ដោយសំងាត់ដើម្បីធ្វើរដ្ឋប្រហារនេះផងក៏ថាបាន ។ នាយករដ្ឋមន្ត្រីទួរគី លោក ប៊ីណាលី យៀលឌីរីម បានប្រកាសថា ទួរគីធ្វើសង្គ្រាមជាមួយបណ្តាប្រទេសដែលគាំទ្រលោកហ្គូឡិនមួយនេះ ។ រឿងនេះ បានបន្ថែមភាពតានតឹងដល់ទំនាក់ទំនងអាមេរិក-ទួរគី ៕

ទួរគីអាចនឹងប្រហារជីវិតមេទ័ពចូលរួមធ្វើរដ្ឋប្រហារ? ទួរគីអាចនឹងប្រហារជីវិតមេទ័ពចូលរួមធ្វើរដ្ឋប្រហារ?

ប្រភព៖ nokorwatnews

  • ទួរគីអាចនឹងប្រហារជីវិតមេទ័ពចូលរួមធ្វើរដ្ឋប្រហារ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: