អតីតប្រធានាធិបតីហ្វីលីពីន Arroyo ត្រូវបានដោះលែងឲ្យមានសេរីភាព

តុលាការជាន់ខ្ពស់ហ្វីលីពីន នៅថ្ងៃទី១៩ ខែកក្កដា បានច្រានចោលការប្តឹងស្តីពីអំពើពុករលួយពាក់ព័ន្ធនឹងអតីតប្រធានាធិបតី លោកស្រី Gloria Macapagal Arroyo ហើយចេញដីការឲ្យដោះលែងលោកស្រី ជាបន្ទាន់ក្រោយពេលជាប់ឃុំនៅក្នុងមន្ទីរពេទ្យ ។

អ្នកនាំពាក្យតុលាការជាន់ខ្ពស់ លោក Theodore Te បានបញ្ជាក់ថា ជាមួយនឹងសម្លេងគាំទ្រ១១សម្លេង និងប្រឆាំង៤សម្លេង ចៅក្រមតុការកំពូលបានសម្រេចលុបចោលការប្តឹងទៅលើអតីតប្រធនានាធបិតី។ តាមសារព័ត៌មាន Rappler ក្នុងចំណោមចៅក្រម ទាំង១១នាក់ មាន៨នាក់ដែលលោកស្រីArroyoតែងតាំងពេលនៅមានអំណាច។

ពេលដំបូងលោកស្រី Gloria Macapagal Arroyo ត្រូវបានចាប់ខ្លួនពីបទកេងប្រវញ្ចការបោះឆ្នោត ក្រោយមករងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយដែលមានទឹកប្រាក់រហូតដល់៧,៨លានដុល្លារ ពីមូលនិធិឆ្នោតជាតិ ។

ការសម្រេចរបស់តុលារខាងលើ ត្រូវបានប្រធានាធិបតីថ្មីស្វាគមន៍ ដោយសារតែលោកប្រធានាធិបតី ក៏បានសន្យាថា នឹងស្វែងរកឱកាសដើម្បីដោះលែងលោកស្រីអតីតប្រធានាធិតីផងដែរ ៕

អតីតប្រធានាធិបតីហ្វីលីពីន Arroyo ត្រូវបានដោះលែងឲ្យមានសេរីភាព

ប្រភព៖ nokorwatnews

  • អតីតប្រធានាធិបតីហ្វីលីពីន Arroyo ត្រូវបានដោះលែងឲ្យមានសេរីភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: