សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូ វិទ្យាល័យ ព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់

ខេត្តកំពង់ឆ្នាំង ៖ សិស្ស គ្រូ និងអ្នកធ្វើដំណើរតាមផ្លូវ នាំគ្នារត់ប្រសាចពេញបន្ទាប់ពីសត្វឪម៉ាល់មួយសំបុកធំបានផ្អើល ដេញទិច កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៩ ខែក្កកដា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ស្រ្តីរងគ្រោះម្នាក់ដែលជាអ្នកយកភាស៊ីកង់ម៉ូតូនៅក្នុងសាលាវិទ្យាល័យព្រះបាទសុរាម្រឹត បានរៀបរាប់ពីហេតុការណ៍នេះអោយដឹងថា សត្វឪម៉ាល់នេះ គឺធ្វើសំបុកនៅលើអំពិលបារាំងមួយដើមដែលនៅជាប់និងក្លោងទ្វារសាលាជាយូខែមកហើយ ប៉ុន្តែមិនដែលដេញទិច ប្រជាពលរដ្ឋ ឬ សិស្សសាលនោះដែរ ប៉ុន្តែនៅព្រឹកថ្ងៃទីក៍ស្រាប់មេឪម៉ាល់នៅក្នុងសំបុកបានផ្អើលឡើង ជាច្រើន ក្នុងពេលដែលសិស្ស និង គ្រូបានមកសាលានៅពេលព្រឹក ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅពេលដែលគាត់កំពុងតែយកភាស៊ីកង់ម៉ូតូ សត្វមេឧម៉ាល់ទាំងនោះបានដេញរូបគាត់ទាំងហ្វូងប៉ុន្តែគាត់រត់គេច និងដោយសារគាត់ពាក់មួងអាវជិត មិនអាចទិចបាន ក៍សត្វមេឪម៉ាល់ទាំងនោះទៅដេញទិចគ្រូនិងសិស្សតែម្តង បណ្តាលអោយគ្រូបានដួលម៉ូតូក្នុងពេលជិះគេចពីសត្វឪម៉ាល់ ចំណែកសិស្សក៍ត្រូវសត្វឪម៉ាល់ទិចជាច្រើនមេផងដែរ ។ ដោយលោកយាយម្នាក់ដែលមានវ័យចាស់ម្នាក់ដែលជិះកង់កាត់មុខសាលាទៅវត្តនោះ សត្វឪម៉ាល់ដែលកំពុងតែផ្អើលក៍ទៅរោមដេញទិចលោកយាយផងដែរ បណ្តាលអោយ លោយមានអាការៈធ្ងន់ ហើយត្រូវបានដឹកយកមកមន្ទីរពេទ្យ ។ ហើយសត្វឪម៉ាល់ដែលផ្អើលនេះអាចសង្ស័យមានអ្នកគប់លេងទើបណ្តាលអោយផ្អើដេញទិចមនុស្សបែបនេះព្រោះរាល់ដង មិនដែលផ្អើលឡើយ ។

ស្រ្តីខាងលើបានបញ្ជាក់ទៀតថា រហូតដល់ម៉ោងប្រជិត១០ព្រឹក សិស្សខ្លះដែលត្រូវសត្វឪម៉ាល់ទិចមានអាការៈក្តៅខ្លួន ហើយបានចេញទៅផ្ទះខ្លះហើយ ប៉ុន្តែរហូតមកដល់ពេលល្ងាចនេះ លោកយាយដែលមានអាការៈធ្ងន់នោះនៅសម្រាកនៅមន្ទីរពេទ្យនៅឡើយ ៕

សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូ វិទ្យាល័យ ព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់ សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូ វិទ្យាល័យ ព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់ សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូ វិទ្យាល័យ ព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់

ប្រភព៖ nokorwatnews

  • សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូ វិទ្យាល័យ ព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: