ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់

ខេត្តកំពង់ធំ៖ ផ្ទះឈើទំហំ៥ម៉ែត្រគុណ និង៦ម៉ែត្របានត្រូវអគ្គីភ័យឆាបឆេះទាំង ស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះទៅចូលរួមពិធី បុណ្យរបស់គេនៅឯវត្ត ហើយទុកកូនស្រី ពិការដៃជើង និងភ្នែកឲ្យនៅផ្ទះម្នាក់ឯង ។

ករណីអគ្គីភ័យឆេះផ្ទះខាងលើនេះបាន កើតឡើងនៅវេលម៉ោង៩និង៣០នាទីព្រឹក ថៃ្ងទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ-ឃំុ ក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។លោកវរសេនីយ៍ត្រី ខេន ឈុនគ័រ អធិ ការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងនឹងអគ្គីភ័យខាងលើ នេះឈ្មោះ ឡុង មុត ភេទស្រី អាយុ៧៦ឆ្នាំ ចាស់ជរា មានកូនស្រីអាយុ៣៣ឆ្នាំម្នាក់ ពិការភ្នែក និងដុះសាច់សព្វសារពាង្គកាយ រស់នៅក្នុងបន្ទុក ។

តាមម្ចាស់ផ្ទះលោកយាយ ឡុង មុត បានរៀបរាប់ឲ្យដឹងថា នៅក្នុងគ្រោះអគ្គីភ័យ ឆេះផ្ទះរបស់គាត់នេះគឺបានបំផ្លាញសម្ភារ ប្រើប្រាស់ទាំងស្រុង ។ ក្នុងនោះ បានឆេះ ឯកសារដូចជា ប្លង់ដី និងឯកសារផ្សេងៗ ទៀតពាក់ព័ន្ធនឹងការខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកប្រកបមុខរបរព្រមទាំងទុក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថៃ្ង ។

លោកយាយ ឡុង មុត បានឲ្យដឹងដែរ ថា គាត់មានកូន២នាក់ទៀត ប៉ុន្តែពួកគេ បានរៀបការទៅរស់នៅឯភ្នំពេញហើយផ្ទះ ដែលគាត់ស្នាក់នៅត្រូវភ្លើងឆេះនេះ គឺកូន ដែលនៅភ្នំពេញបានសាងសង់ឲ្យគាត់ និង កូនស្រីពិការរស់នៅ ។ លោកយាយបន្តថា នៅមុនពេលកើតហេតុលោកយាយត្រូវបាន គេអញ្ជើញទៅធ្វើបុណ្យនៅឯវត្ត ហើយពេល ដែលកំពុងធ្វើបុណ្យនោះមានអ្នកភូមិរត់ទៅប្រាប់ថាផ្ទះរបស់គាត់ត្រូវអគ្គីភ័យឆាប ឆេះ ។ ភ្លាមៗនោះ ធ្វើឲ្យរូបគាត់តក់ស្លុត យ៉ាងខ្លាំងបាម្ភពីកូនស្រីដែលពិការដៃជើង ងងឹតភ្នែកដែលនៅផ្ទះម្នាក់ឯង តែពេលមក ដល់ផ្ទះទើបដឹងថា កូនស្រីរួចផុតពីគ្រោះ ថ្នាក់ភ្លើងឆេះផ្ទះនេះដោយសារនាងព្យា យាមវាចេញមកក្រៅ ។

អ្នកភូមិបានឲ្យដឹងដែរថា លោកយាយ ឡុង មុត រស់ក្នុងជីវភាពក្រីក្រមានមុខរបរ ជាគ្រូទាយ និងចូលរូប ហើយការដែលកើត មានអគ្គីភ័យឆេះផ្ទះរបស់គាត់នេះសង្ស័យ ថា ដោយសារភ្លើងធុបពេលដែលលោក យាយចេញទៅធ្វើបុណ្យនៅវត្តមិនបានដុត ឲ្យមានការប្រយ័ត្នប្រយែង។

ដោយសារជីវភាពខ្វះមុខខ្វះក្រោយ ហើយត្រូវភ្លើងឆេះផ្ទះនៅសល់តែផេះទៀត នោះ លោកអធិការស្រុកកំពង់ស្វាយក៏បាន ចូលរួមចំណែកដែលថវិកាដល់លោកយាយ ចំនួន១០មឺុនរៀល ។ ទន្ទឹមនឹងនេះលោក ក៏បានធ្វើរបាយការណ៍ជុំវិញហេតុការ និង ជីវភាពរស់នៅរបស់លោកយាយជូនដល់ ថ្នាក់លើដើម្បីរកជំនួយជូនដល់លោកយាយ ដើម្បីដោះទាល់ជីវភាពប្រចាំថៃ្ងផងដែរ ៕

ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់ ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់

ប្រភព៖ nokorwatnews

  • ទុកកូនស្រីពិការនៅផ្ទះពេលភ្លើងឆេះផ្ទះនាងព្យាយាមវារចេញរួចពីសេចក្តីស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: