សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់

ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញចងកស្លាប់ នៅក្នុងផ្ទះចោលកូន៣នាក់ ដែលករណីនេះត្រូវបានគេសង្ស័យថា ស្រ្តីគិតខ្លីរូបនេះ អន់ចិត្តបន្តិចបន្ទួចជាមួយប្ដីរបស់គាត់ ខណៈគាត់ប្រើប្ដីឲ្យទៅមើលទឹកស្រែ តែប្ដីមិនទៅ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះបាយស្រ្តីរងគ្រោះស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ស្រ្តីចិត្តស្រាលគិតខ្លីសម្រេចចងកធ្វើអាត្តឃាត ចោលកូនតូចៗដល់ទៅ៣នាក់ខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ង៉ែត ដា អាយុ២២ឆ្នាំ មានប្ដីនិងកូនស្រីតូចៗចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ រស់នៅភូមិ ឃុំកើតហេតុ។

ប្រភពបន្តថា ស្រ្តីរងគ្រោះបានយកក្រមាពណ៌ខៀវ ចងកព្យួរនឹងផ្លានផ្ទះបាយ ផ្នែកខាងក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មចោលកូន និងប្ដី។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុ សមត្តកិច្ចពាក់ព័ន្ធនាំគ្នាចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវហើយឃើញថា ស្រ្តីរងគ្រោះពិតជាស្លាប់ចងកធ្វើអត្តឃាតពិតប្រាកដ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងឃាតកម្មនោះឡើយ រួចក៏បានប្រគល់សាកសព្វឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងទៅតាមប្រពៃណី ហើយមូលហេតុការស្រ្តីចងកធ្វើអត្តឃាតខាងលើនេះពុំមានរឿងអ្វីធំដុំនោះឡើយ គ្រាន់តែគេដឹងថាស្រ្តីរងគ្រោះបានអន់ចិត្តនឹងប្តី ខណៈគាត់បានរអ៊ូរទាំមិនទៅមើលទឹកស្រែគិតតែមើលទូរទស្សន៍ ៕

សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់ សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់ សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់ សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់

ប្រភព៖ nokorwatnews

  • សង្ស័យអន់ចិត្តនឹងប្ដី សម្រេចចងកធ្វើអត្តឃាត​ក្នុងផ្ទះស្លាប់ចោលកូន៣នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: