​កងទ័ព​អាមេរិកចោល Android មក​ប្រើ​ iPhone ដោយសារ​បញ្ហា​មិន​ចេះ​ចប់​

បញ្ជាការកងអន្តរាគមន៍ពិសេសអាមេរិកទំនងជានឹងប្ដូរប្រើ iPhone 6s ជំនួសឲ្យទូរសព្ទ Android វិញ បន្ទាប់ពីជួបប្រទះបញ្ហាជាច្រើនជាមួយទូរសព្ទ Android។

​កងទ័ព​អាមេរិកចោល Android មក​ប្រើ​ iPhone ដោយសារ​បញ្ហា​មិន​ចេះ​ចប់​

ការផ្លាស់ប្ដូរនេះត្បិតថាមិនទាន់មានការបញ្ជាក់ជាផ្លូវការពីកងទ័ពអាមេរិកក៏ពិតមែន ប៉ុន្តែប្រភពនៅពីក្រោយរឿងនេះបានបង្ហាញនូវបញ្ហាមួយចំនួនពីទូរសព្ទ Android ដែលប្រើប្រាស់ប្រចាំថ្ងៃ។

ប្រភពបានលើកឡើងថា៖ “នៅពេលព្យាយាមដំណើរការមុខងារចែកអេក្រង់ដើម្បីបង្ហាញផ្លូវ និង ទទួលព័ត៌មានពីប្រព័ន្ធយន្តហោះបើកដោយគ្មានមនុស្ស (UAS), ទូរសព្ទ Android បែរជាគាំង និង មិនអាច Refresh បានល្អ ហើយពេលខ្លះត្រូវ Restart ថែមទៀតផង ដែលវាខ្ជះខ្ជាយពេលច្រើន។ ចំពោះ iPhone វិញគឺគ្មានចន្លោះប្រហោងឡើយ ក្រាហ្វិកអាចមានភាពច្បាស់ល្អ មិនគួរឲ្យជឿ”។

នេះមិនមែនជាលើកទីមួយឡើយដែលកងទ័ពអាមេរិកផ្ដល់ទំនុកចិត្តខ្ពស់លើក្រុមហ៊ុន Apple។ កាលពីឆ្នាំ ២០១០ កងទ័ពអាមេរិកបានចែកចាយ iPod touch ដែលមានមុខងារបកប្រែភាសា ទៅឲ្យទាហានដែលដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ដើម្បីងាយស្រួលទាក់ទងជាមួយប្រជាជននៅទីនោះ៕

ប្រភព៖ sabay

  • ​កងទ័ព​អាមេរិកចោល Android មក​ប្រើ​ iPhone ដោយសារ​បញ្ហា​មិន​ចេះ​ចប់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: