តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

អាជ្ញាធរតួកគី បានតាមប្រមាញ់រកមុខអ្នកប្រព្រឹត្ត និងអ្នកនៅពីក្រោយរដ្ឋប្រហារមិនជោគជ័យ មានចំនួនយ៉ាងតិច ៤៥០០០នាក់ ដែលខ្លះត្រូវឈមមុខនឹងការជាប់ទោស ដាក់ពិន័យ និងបណ្ដេញចេញពីការងារ។

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

អ្នកទាំងនោះមានទាហាន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ គ្រូបង្រៀន ព្រឹទ្ធបុរសតាមសាកលវិទ្យាល័យ និងមន្ត្រីតាមក្រសួងជាច្រើនរូបទៀត។ នាយករដ្ឋមន្ត្រី លោក Binali Yildirim ថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា៖ ”អ្នកដឹកនាំរដ្ឋប្រហារដូចជាអង្គការភេរកម្មដែរ ហើយយើងនឹងកម្ចាត់ពួកគេ ដោយជីកទាំងឫស”។

រដ្ឋាភិបាលតួកគី បានបញ្ចេញឲ្យដឹងអ្នកត្រូវមានទោសនៅថ្ងៃម្សិលមិញតាមប្រព័ន្ធផ្សាយរួមមាន៖

-គ្រូ សាស្ត្រាចារ្យ និងបុគ្គលិកក្នុងវិស័យអប់រំ ចំនួន ១៥ ២០០នាក់ ត្រូវបណ្ដេញចេញពីតួនាទី
-ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១ ៥៧៧នាក់ បង្គាប់ឲ្យលាលែងពីតំណែង
-មន្ត្រីក្រសួងមហាផ្ទៃចំនួន ៨ ៧៧៧នាក់ ត្រូវបញ្ឈប់ពីតួនាទី
-មន្ត្រីក្រសួងហិរញ្ញវត្ថុចំនួន ១៥០០នាក់ ត្រូវបណ្ដេញចេញ
-មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីចំនួន ២៤៧នាក់ ត្រូវបណ្ដេញចេញ
-មន្ត្រីប៉ូលិសជិត ៩០០០នាក់ ត្រូវដកតំណែង
-មន្ត្រីធ្វើការក្នុងប្រព័ន្ធតុលាការប្រមាណ ៣០០០នាក់ ត្រូវព្យួរការងារ
-និងទាហានជាង ៦០០០នាក់ត្រូវបានចាប់ខ្លួន កាត់ទោស

ក្រៅពីនេះ នៅមានស្ថានីយវិទ្យុ និងទូរទស្សន៍ចំនួន ២៤ ត្រូវចោទប្រកាន់ជាប់ទាក់ទងនឹងមេដឹកនាំរដ្ឋប្រហារលោក Gulen ដែលកំពុងនៅក្រៅប្រទេស។ ទោះជាយ៉ាងណា ការដកតំណែងមន្ត្រីដ៏ច្រើនសន្ធឹកសន្ធាប់ព្រមៗគ្នាមិនធ្លាប់មាននេះ បានធ្វើឲ្យអ្នកស៊ើបអង្កេតអន្តរជាតិ រួមជាមួយអង្គការសហប្រជាជាតិជំរុញតួកគីឲ្យប្រកាន់ខ្ជាប់នីតិរដ្ឋ និងការពារសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា យោងតាមតួលេខផ្លូវការ រដ្ឋប្រហារនេះបានសម្លាប់មនុស្ស ២៣២នាក់ និងរបួស ១៥៤១នាក់៕

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់ តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់ តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

ប្រភព៖ sabay

  • តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: