​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»

កាលពីពេលកន្លងទៅគ្រូបង្វឹក U16 កម្ពុជាលោក Inoue Kazunori ធ្លាប់បានបង្ហើបពីមហិច្ឆតារបស់លោក ចង់ឲ្យកម្ពុជាចារឈ្មោះរបស់លោកទុកក្នុងប្រវត្តិសាស្ត្របាល់ទាត់ខ្មែរ។ ក្រោយយកឈ្នះទីម័រខាងកើត ៣-០ កាលពីល្ងាចមិញ ក្រុមយុវជនកម្ពុជាបានឡើងទៅវគ្គ១/២ជាលើកដំបូងនៃពាន AFF U16 Championship 2016 ប៉ុន្តែគ្រូបង្វឹករូបនេះបានអះអាងថា លោកមានមហិច្ឆតាធំជាងនេះទៀត។

​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»លោក Inoue Kazunori

លោក Inoue Kazunori បានឲ្យដឹងថា លោកគិតថា នឹងធ្វើឲ្យបាល់ទាត់ខ្មែរខ្លាំងជាងនេះ។ ការជួយឲ្យកម្ពុជាបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ខាងកើនេះ មិនទាន់ស្កប់ចិត្តលោកនោះទេ។ លោកនឹងប្រឹងប្រែងបន្តទៀត ដើម្បីបំពេញមហិច្ឆតា ដែលលោកចង់បាន។ ក្រោមការដឹកនាំរបស់លោក នឹងប្រឹងប្រែងជួយឲ្យកម្ពុជាឈ្នះគ្រប់ការប្រកួត។

ក្រុមបាល់ទាត់ U16 កម្ពុជា នឹងបន្តភារកិច្ចនាវគ្គ៤ក្រុមចុងក្រោយរបស់ខ្លួនជាមួយភ្ញៀវយុវជន វៀតណាម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០នាទីនៅពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MY TV៕

​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ» ​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ» ​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ» ​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»

ប្រភព៖ sabay

  • ​​គ្រូ​​ U16 កម្ពុជា​​​៖ ​«​​មហិច្ឆតា​របស់​ខ្ញុំ​មិន​មែន​ ​ឡើង​ត្រឹម​​វគ្គ​១/២​​​​ទេ»已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: