លក្ខណៈពិសេស ទាំង១០យ៉ាង របស់ Aum Patcharapa ដែលតារាផ្សេងៗគ្មានដូចនាង

ថៃ៖ តារាស្រីលំដាប់ប្រទេសថៃ នាងAum Patcharapa ត្រូវបានគេដឹងថា ជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំង ចាប់តាំងពីនាងចូលសិល្បៈ រហូតដល់បច្ចុប្បន្ន។

ចំពោះតារាស្រីវ័យ៣៧ឆ្នាំរូបនេះ មិនមែនទទួលបានភាពល្បីល្បាញ ដោយសារតែសម្រស់ តែមួយមុខនោះទេ គឺរូបនាងមានគុណសម្បត្តិជាច្រើនយ៉ាង ក្នុងសិល្បៈ ដែលគ្មានតារាណា អាចដូចនោះទេ ព្រោះថា បើនិយាយពីក្នុងការសម្តែង គឺរូបនាងអាចដើរតួជាអ្វី ក៏បាន មិនថាស្លូតសុភាពរាបសារ តួកំសត់ កាចឆ្នាស់ និងតួជីវិតក្មេងកាងជាដើម។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាម្នាក់ ដែលមានទឹកចិត្តល្អប្រពៃដែលភាគច្រើនអ្នកគាំទ្រសង្កេតឃើញថា នាងតែងចំណាយពេលទៅចែកទាន ឲ្យក្មេងកំព្រា និងចាស់ជរាផងដែរ។

បើគិតមកទល់ពេលនេះ គឺ Aum បានចូលសិល្បៈជិត១៩ឆ្នាំទៅហើយ ជាពិសេសនាងក៏បានថតខ្សែភាពយន្តខ្នាតធំ ស្ពតពាណិជ្ជកម្មច្រើនរាប់មិនអស់ និងរឿងភាគថៃ ជិត៤០រឿងឯណោះ។ 

ដោយសារតែហេតុផលទាំងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ក្លាយជាតារាស្រីលំដាប់ប្រទេសថៃ ព្រោះមានគ្រប់លក្ខណៈទាំងអស់ មិនថាស្រស់ស្អាត សមត្ថភាព ភាពល្បីល្បាញ និងចិត្តធម៌។

ជាពិសេសទៀតនោះ Aum ក៏នៅមានលក្ខណៈពិសេសទាំង១០យ៉ាងទៀត ដែលតារាស្រីផ្សេងៗ មិនថាជើងចាស់ រឺទើបប្រឡូកសិល្បៈនោះទេ គឺមិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។ ចុះតើលក្ខណៈពិសេសទាំង១០យ៉ាងរបស់នាង មានអ្វីខ្លះទៅ?

១)​កែវភ្នែករបស់នាង ដូចជាតុក្កតា ដែលមានគ្រាប់ភ្នែកធំៗ គួរឲ្យទាក់ទាញ។
២)
 គ្រប់សម្លៀកបំពាក់ មិនថាម៉ូតយ៉ាងណា គឺរូបនាងស្លៀកសាកសមទាំងអស់។
៣) 
បបូរមាត់របស់នាង ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ព្រោះវាមិនមែនជាបបូរមាត់ធម្មតាៗនោះទេ ជាទម្រង់មុខបបូរមាត់បេះដូង ហើយរាល់នាងលាបក្រែមពណ៌ក្រហម គឺពិតជាស្រស់ស្អាតណាស់។

៤) នាងជាតារាស្រីម្នាក់ដែល ស៊ិចស៊ីបែបថ្លៃថ្នូរ។
៥) មនុស្សជាច្រើន តែងចូលចិត្តលាបក្រែមមាត់ស្លេកៗ ដូចជារូបនាង ព្រោះមើលទៅទាក់ទាញខ្លាំង។
៦)​ 
ពេលនាងគ្រងឈុតបុរាណ ពិតជាស្រស់ស្អាត ដូចម្ចាស់ក្សត្រី។
៧) 
ទោះពេលខ្លះនាងផាត់មុខ និងធ្វើសក់សាមញ្ញៗ ក៏នាងនៅតែឥតខ្ចោះ។
៨)​ 
រាង និងមុខមាត់របស់នាង ស៊ីគ្នាបំផុត។
៩) 
 ទោះបីនាង ធ្លាប់លេងសក់បែបក្រញាញ់ខ្លាំង ប៉ុន្តែនៅតែស្រស់ស្អាត។
១០)​ សម្រស់នាង ដូចជាព្រះនាងក្នុងរឿងនិទាន ពេលស្លៀករ៉ូបពណ៌ស។

តោះតាមដានទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Aum Patcharapa បានស្លៀករ៉ូបដ៏ស្រស់ស្អាតមួយ កាលពេលបង្ហាញខ្លួនក្នុងផ្សារទំនើបមួយកន្លែង ដែលវាជារ៉ូបដ៏ល្បី ក្នុងប៉ែកអ៊ឺរ៉ុប។

តារាសម្តែងស្រីថៃជួរមុខ នាង Aum Patcharapa បានបង្ហាញខ្លួន នៅក្នុងផ្សារទំនើបមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បាននាំគ្នាចូលរួមយ៉ាងកុះករ ស្ទើរតែគ្មានកន្លែងឈរ។

នៅក្នុងកម្មវិធីនោះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ស ត្រឹមភ្លៅ យ៉ាងស្រស់ស្អាត និងកាន់តែធ្វើឲ្យសម្រស់របស់នាង រឹតតែក្មេងជាងវ័យ។ ហើយរ៉ូបនោះដែរ ត្រូវបានគេដឹងថា ជារ៉ូបមួយដ៏ល្បីល្បាញ មិនត្រឹមតែនៅប្រទេសថៃនោះទេ សូម្បីប៉ែកខាងអ៊ឺរ៉ុប ក៏និយមផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របានសរសើរថា នាង Aum Patcharapa ពាក់សមជាងតារាចម្រៀង Beyonceទៅទៀត ព្រោះរូបរាងនាង Aum ខ្ពស់ស្លីមស្រឡូនស្អាត រីឯBeyonce វិញ នាងមានមាឌរាងធំបន្តិច ដែលមិនសូវត្រូវជាមួយនឹងរ៉ូបនេះប៉ុន្មានទេ។ ហើយចំពោះរ៉ូបនេះដែរ ត្រូវបានគេទម្លាយតម្លៃថា ខ្ទង់៨៩០០ ទៅ៩០០០បាត (ប្រហាក់ប្រហែលនឹង ២៥៦ដុល្លារ)៕

តោះមើលសម្រស់ នាង Aum Patcharapa និងនាង Beyonce ស្លៀករ៉ូបដូចគ្នា ថាប្រិយមិត្តគិតថា អ្នកណាស្លៀកសមជាង?  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload