មិន​អាច​ទុក​​ទេ សំងំ​យូរ​ហើយ​​​​

ខេត្តកំពង់ឆ្នាំង​ ៖ ជន​ស​ង្ស័យ​​ប្រុស-​ស្រី​៥​នាក់ ត្រូវ​​កម្លាំង​សមត្ថកិច្ច​នគរ​​បាល​ក្រុង​កំពង់ឆ្នាំង ​សហការ​ជាមួយ​សមត្ថកិច្ច​កា​រិ​យា​
ល័យ​​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​​ចុះ​​ចាប់​ខ្លួន​​ ខណៈ​​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​​ប្រើ​ប្រាស់​ និងចែកចាយផង កាលពី​​​វេលា​ម៉ោង​០៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​កក្កដា ​២០១៦ ​ស្ថិតនៅ​​ផ្ទះ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ជន​សង្ស័យខាងលើ ១-ឈ្មោះប៊ុត ភក្តី អាយុ​៣៤​ឆ្នាំ​ (ម្ចាស់ផ្ទះ​) ​២-​ឈ្មោះ​ឌុ​ក វ​ណ្ណៈ ​អាយុ​៣១​ឆ្នាំ មានទីលំ​នៅ​​​ក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ៣-​​ឈ្មោះ​អ៊ិ​ន ភា​រុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​សំរោង សង្កាត់​ផ្សារ​រ​ឆ្នាំង​ ៤-​ឈ្មោះ​ឈឹ​ម រត​នៈ ហៅ​សា​រ៉ា​យ ​អាយុ​៤២​ឆ្នាំ ​​មានទីលំ​នៅ​​ក្នុងភូមិត្រពាំង​បី សង្កាត់​ផ្សា​រ​ឆ្នាំង និង​៥​-​ឈ្មោះ​ប្រាក់ ធា​រី ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ ​​មានទីលំ​នៅ​​ក្នុងភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​ការ​​​បង្ក្រាបនេះ ត្រូវ​​​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ច្បាស់​​ពី​ទីតាំង​របស់ជនសង្ស័យ ហើយ​ក៏​​​សហការ​គ្នា​ធ្វើការ​ឡោម​​ព័ទ្ធ​ និង​បង្ក្រាប​ក្រុម​​ជនសង្ស័យខាងលើ​បាន​ភ្លាម​ៗ ​​ ។ ​កម្លាំង​ដកហូត​បាន​ទូរ​សព្ទ័​ដៃ​៣​គ្រឿង, ជញ្ជីង​ថ្លឹង​ថ្នាំ​១គ្រឿង រួម​និង​ឧបករណ៍​​​ជក់​គ្រឿង​មួយ​ចំនួន​ទៀត  ដោយឡែក​ ថ្នាំ​ញៀន​មួយ​ចំនួន​ត្រូវ​ពួក​គេ​បំផ្លាញ​ចោល​ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

​ទន្ទឹម​​នេះ ​​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់ និងសំណូមពរ​ថា សូម​​ឱ្យ​តុលាការ​ផ្តន្ទាទោស​​ឱ្យ​បាន​ម៉ឺងម៉ាត់​ផង កុំ​ស៊ីលុយ​គេ ​លែង​ហើយ​​ឆ្លើយ​ដាក់​គ្នា​ថា យក​ទៅ​អប់រំ​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀនដូច​អ្នក​ញៀន​ថ្នាំ​៣​នាក់ ​ដែល​ចាប់​បាន​កាលពី​២ខែ​មុននៅ​ភូមិ​ចុង​កោះ សង្កាត់ផ្សារឆ្នាំង!