Demba Ba ​មិន​ចូល​និវត្តន៍​ទេ​ ទោះ​រង​គ្រោះ​​បាក់​ជើង​

អតីត​ខ្សែ​ប្រយុទ្ធ​លេង​នៅ​លីគ​អង់គ្លេស Demba Ba នឹង​មិន​ចូលនិវត្តន៍​ពី​បាល់ទាត់​​ឡើយ បើ​ទោះ​ជា​រង​របួស​បាក់​ជើង​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ។

 

Demba Ba ​មិន​ចូល​និវត្តន៍​ទេ​ ទោះ​រង​គ្រោះ​​បាក់​ជើង​Demba Ba (ខាងឆ្វេង)

 

កីឡាករ​វ័យ​៣១​ឆ្នាំ​ដែល​លេង​ឲ្យ​ក្លឹប​ចិន Shanghai Shenhua បាន​បាក់​ជើង​ឆ្វេង​ក្រោយ​ប៉ះ​ទង្គិច​គ្នា​លើ​ទីលាន​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ចិន​ Chinese Super League។ ពាក់​ព័ន្ធ​នឹង​របួស​ដ៏​រន្ធត់​នេះ​ លោក Gregorio Manzano​ ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​ រូប​គេ​អាច​នឹង​បញ្ចប់​អាជីព​បាល់​ទាត់​នៅ​ត្រឹម​នេះ។

 

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ​​ Ba បាន​ចេញ​មក​បដិសេធ​ថា៖ “វា​ពិត​ជា​របួស​ដ៏​អាក្រក់​បំផុត តែ​ខ្ញុំ​ពិត​ជា​អាច​ពុះ​ពារ​ឆ្លង​កាត់​បាន​ ខ្ញុំ​មិន​ចូល​និវត្តន៍​ទេ។ រដូវកាល​នេះ​​ចប់​ខែ​វិច្ឆិកា​ ហើយ​រដូវកាល​ថ្មី​នឹង​មក​ដល់​ខែ​មិនា ខ្ញុំ​នឹង​វិល​ទៅ​កាន់​ទីលាន​វិញ”។

 

តារា​ស្បែក​ខ្មៅ​ធ្លាប់​លេង​ឲ្យ West Ham, Newcastle និង Chelsea បាន​ផ្ទេរ​ពី Besiktas ទៅ Shenhua ក្នុង​តម្លៃ​១២​លាន​ផោន​កាល​ពី​ខែ​កក្កដា​ ហើយ​បច្ចុប្បន្ន​គឺ​ជា​ Top Scorer នៅ Chinese Super League បន្ទាប់​ពី​រក​បាន​ ១៤​គ្រាប់​ក្នុង​ ១៨​ប្រកួត៕

 

ចុចអាន៖ Demba Ba ​បាក់​ជើង​​​​​​យ៉ាង​រន្ធត់​ នៅ​ចិន​​ម្សិល​មិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN