ថ្នាក់​ដឹក​នាំ​ទីម័រ​ថា​ ​​កម្ពុជា​នឹង​ឈ្នះ​វៀតណាម ​ព្រោះ​​កីឡាករ​ទី​១២​នាក់​ចាំ​ជួយ​

លោក​ Amandio Sarmento ​​អ្នក​ដឹក​នាំ​របស់​ក្រុម​ទីម័រខាង​កើត​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ក្រុម​វៀតណាម​ពិត​ជា​ក្រុម​ខ្លាំង​មួយ​មែន​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​កម្ពុជា​នឹង​អាច​​យក​ឈ្នះ​បាន​ក្នុង​ការ​ប្រកួត​ស្អែក​នេះ​ ព្រោះ​មាន​កីឡាករ​ទី​១២​ ដែល​ជា​អ្នក​គាំទ្រ​ចាំ​ជួយ​ពី​ក្រោយ។

 

ថ្នាក់​ដឹក​នាំ​ទីម័រ​ថា​ ​​កម្ពុជា​នឹង​ឈ្នះ​វៀតណាម ​ព្រោះ​​កីឡាករ​ទី​១២​នាក់​ចាំ​ជួយ​

 លោក​ Amandio Sarmento ​​អ្នក​ដឹក​នាំ​របស់​ក្រុម​ទីម័រខាង​កើត

 

កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ ដោយ​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ AFF U16 Championships ​បន្ទាប់​ពី​ចូល​លេង​ក្នុង​ពាន​រង្វាន់​នេះ​តាំង​ពី​ឆ្នាំ​២០០២​មក។ ដោយ​ការ​ឈាន​ដល់​នេះ​ គឺ​បន្ទាប់​ពី​ U16 ​កម្ពុជា​បាន​យក​ឈ្នះ​ទីម័រ​ ៣-០ ​កាល​ពី​យប់មិញ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​ពូល B ​ត្រូវ​ឡើង​ទៅ​ប៉ះ​ជាមួយ​ក្រុម​យុវជន​វៀតណាម​នៅ​ថ្ងៃ​ស្អែក។​

 

មុន​ទៅ​ប៉ះ​វៀតណាម​នេះ​ដែរ​ លោក Amandio ​ថ្នាក់​ដឹក​នាំ​ទីម័រ​ខាង​កើត​បាន​សរសើរ​ដល់​ទម្រង់​លេង​របស់​កម្ពុជា​ និង​ជឿជាក់​ថា​ក្រុម​មួយ​នេះ​នឹង​អាច​យក​ឈ្នះ​ក្រុម​វៀតណាម​បាន។ ការ​អះអាង​បែប​នេះ គឺ​លោក​រំពឹង​ទៅ​លើ​អ្នក​គាំទ្រ​ដ៏​ច្រើន​របស់​កម្ពុជា​ ព្រោះ​វា​ជា​កម្លាំង​ចិត្ត​ ​ក៏​ដូច​ជា​កីឡាករ​ទី​១២​សម្រាប់​ជួយ​សមាជិក​ក្រុម​នៅ​ទីលាន។

 

ថ្នាក់​ដឹក​នាំ​ទីម័រ​ថា​ ​​កម្ពុជា​នឹង​ឈ្នះ​វៀតណាម ​ព្រោះ​​កីឡាករ​ទី​១២​នាក់​ចាំ​ជួយ​ កីឡាករ​កម្ពុជា សៀង ចាន់ធា (លេខ៩) និង​កីឡាករ​ទីម័រ​ដួល

 

នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF U16 Championships ​នេះ  ​ក្រុម​យុវជន​ថៃ​ប៉ះ​ជាមួយ​ក្រុម​យុវជន​អូស្ត្រាលី​ វេលា​​ម៉ោង​៣​:៣០​នាទី និង​ក្រុម​យុវជន​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​យុវជន​វៀតណាម​ ​វេលា​​ម៉ោង​៦:៣០​នាទី នា​ថ្ងៃ​ទី​២១ ​ខែ​កក្កដា ​ឆ្នាំ​២០១៦៕

 

អត្ថបទ៖ មុន្នី រម្យ