Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

ក្រុម​យក្ស​អេស្ប៉ាញ​​ម្ចាស់​ជើង​ឯក​អឺរ៉ុប​ Real Madrid បាន​ចេញ​ហ្វឹកហាត់​​​នៅ​ទីក្រុង​ Montreal ប្រទេស​កាណាដា កាល​ពី​​ថ្ងៃ​អង្គារ​ម្សិល​មិញ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ទល់​នឹង​ក្រុម​ខ្លាំង​បារាំង​ Paris Saint-Germain។

 

Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

Zinedine Zidane អ្នកចាត់ការ​ក្រុម​ Real Madrid

 

ក្នុង​ដំណើរ​ប្រកួត​ទេសចរណ៍​នេះ​ Real ​អវត្តមាន​ Super Star​​ ​​ជា​ច្រើន​នាក់​ដូច​ជា Cristiano Ronaldo, Gareth Bale, James Rodriguez និង​ Toni Kroos​ ​ជា​ដើម​ ដែល​កំពុង​សម្រាក​លំហែ​កាយ​ ក្រោយ​ចប់​ភារកិច្ច​លេង​​​​ឲ្យ​ក្រុម​ជម្រើស​ជាតិ។

 

Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

Enzo Zidane (រង្វង់​ឆ្វេង) និង​ Luca Zidane (រង្វង់​ស្តាំ)

 

ប៉ុន្តែ​​អ្នកចាត់ការ​ Zinedine Zidane ​បាន​កោះ​ហៅ​​កីឡាករ​​យុវជន​មួយ​ចំនួន​ ​ហើយ​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​របស់​ខ្លួន​ទាំង​២​នាក់​គឺ ខ្សែ​បម្រើ​ Enzo Zidane ​វ័យ​២១​ឆ្នាំ និង​អ្នកចាំទី​ Luca Zidane ​វ័យ​១៨​​ឆ្នាំ​ផង​ដែរ។

 

Real នឹង​ប្រកួត​​មិត្តភាព​​ពាន​រង្វាន់​ International Champions Cup ​​ទល់​នឹងPSG ​នៅ​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា, ប៉ះ​ Chelsea ​​ថ្ងៃ​ទី​៣០ ខែ​កក្កដា និង​ប៉ះ​ Bayern Munich ​នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា មុន​នឹង​ប៉ះ​ Sevilla ​​​​​នៅ​​ពាន​ UEFA Super Cup៕

 

Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

 

Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

 

Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG
ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun