Powershoot SX540 មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ តែ​សមត្ថភាព​មិន​ធម្មតា

Canon Powershoot  SX540 HS ដែល​ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ ជា​ម៉ូឌែល​ថ្មី​មួយ​ទៀត​បន្ទាប់​ពី SX530 ​ដែល​មាន​បំពាក់​មក​ជាមួយ​ Len Optical ដែល​អាច​ពង្រីក​បាន​ 50x ​​បូក​រួម​ជា​មួយ​នឹង​ឌីជីថល Zoom 4x ថែម​ទៀត​នោះ​ ធ្វើ​ឲ្យ​វា​អាច​ Zoom ចេញ​ក្រៅ​បាន​ដល់ 200x។

 

Powershoot SX540 មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ តែ​សមត្ថភាព​មិន​ធម្មតា

 

លោក ម៉េង សួរ ដែល​ជា​ភ្នាក់ងារ​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន i-Qlick កាមេរ៉ា​ម៉ូឌែល SX540 មាន​ទំហំ​កាមេរ៉ា​ដល់​ទៅ 20.3 មេហ្គាផិចសែល​ភ្ជាប់​មក​ជាមួយ Sensor ​ប្រភេទ CMOS ​​បំពាក់​បច្ចេកវិទ្យា DIGIC 6 ​មាន​មុខងារ Hybrid Auto Focus និង​អាច Capture យក​រូបភាព​បាន​ដល់​កម្រិត 1080p Full HD ដែល​អាច​ផ្ដិត​យក​រូបភាព ឬ​វិដេអូ​បាន​​យ៉ាង​ច្បាស់​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ទាប។

 

Powershoot SX540 មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ តែ​សមត្ថភាព​មិន​ធម្មតា

 

កាមេរ៉ា​ម៉ូឌែល Powershoot SX540 HS ​នេះ​មាន​តម្លៃ​ប្រហែល ៣៣៨ ដុល្លារ

 

ចុចអាន៖ សមត្ថភាព Zoom របស់ Powershoot SX540 

 

អត្ថបទ៖ រក្សា