​LG ​បង្ហាញ​កាមេរ៉ាខ្នាតតូច​​ថ្មី​អាច​ Live វីដេអូ​បាន​ភ្លាមៗ

LG ទើប​បង្ហាញ​កាមេរ៉ា​ប្រភេទ​ Action មួយ​ម៉ូដែល​មាន​សមត្ថភាព​ប្រៀប​ដូច​ជា​កាមេរ៉ា​ GoPro ដែរ​ ប៉ុន្តែ​វា​មាន​ចំណុច​ពិសេស​​មួយ​ដែល​ GoPro មិន​ទាន់​មាន។

 

​LG ​បង្ហាញ​កាមេរ៉ាខ្នាតតូច​​ថ្មី​អាច​ Live វីដេអូ​បាន​ភ្លាមៗ
កាមេរ៉ា​ Action នេះ​មាន​ឈ្មោះ​ថា​ Action Cam LTE ដោយ​ LTE នៅ​ត្រង់​នេះ​មាន​ន័យ​ថា​​វា​មាន​សមត្ថភាព​អាច​ផ្សាយ​ផ្ទាល់​ (Live) វីដេអូ​បាន​ភ្លាម​ៗ​ទៅ​កាន់​ YouTube ឬ​ វិបសាយ​ដទៃ​ តាម​រយៈ​ប្រព័ន្ធ​ 3G, 4G ឬ​ Wi-Fi។

 

​LG ​បង្ហាញ​កាមេរ៉ាខ្នាតតូច​​ថ្មី​អាច​ Live វីដេអូ​បាន​ភ្លាមៗ
ចំណុច​ពិសេស​ដទៃ​ទៀត​របស់​​កាមេរ៉ា​នេះ​គឺ​មាន​ភាព​រឹង​មាំ​ អាច​ធន់​ទឹក​ រួម​ទាំង​ធូលី​ដី​ និង​ ខ្សាច់, មាន​បំពាក់​ដោយ​បន្ទះ​ Chip Snapdragon 650, RAM 2 GB, អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​​ 4 GB អាច​បន្ថែម​ទំហំ​បាន​តាម​រយៈ​កាត , កាមេរ៉ា​ប្រើ​ឡេន​ប្រភេទ​ Wide-Angle កម្រិត​ ១២,៣ MP ដែល​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 4K។

 

​LG ​បង្ហាញ​កាមេរ៉ាខ្នាតតូច​​ថ្មី​អាច​ Live វីដេអូ​បាន​ភ្លាមៗ

បច្ចុប្បន្ន​នេះ​ Action Cam LTE មាន​លក់​តែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ក្នុង​តម្លៃ​ ៣៩៩ ០០០ វ៉ុន​ (ប្រមាណ​ ៣៥០ ដុល្លារ)៕​​​​​​​​​​​​

 

ចុច​អាន៖ Powershoot SX540 មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ តែ​សមត្ថភាព​មិន​ធម្មតា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​​​​