សួង សុខា​រ៉ានី​ត ៖ ខ្ញុំ​មិន​ល្ងង់​ដល់​ថ្នាក់ ឲ្យ​ស៊ី​ហ្វី (Free) នោះទេ​..!

សួង សុខា​រ៉ានី​ត ៖ ខ្ញុំ​មិន​ល្ងង់​ដល់​ថ្នាក់ ឲ្យ​ស៊ី​ហ្វី (Free) នោះទេ​..!

​រាជធានី​ភ្នំពេញ : តារា​ស្រី​រូប​ស្រស់​សោភា កញ្ញា សួង សុខា​រ៉ានី​ត ថ្លែងប្រាប់​ទាំង​ភ្ញាក់ផ្អើល​ថា ទោះបីជា​នាង​ស្រឡាញ់ ភាពស្រស់ស្អាត​ខាងក្រៅ​ពិតមែន តែ​ក៏​មិនមាន​ន័យ​សរុប​ថា នាង​គឺជា​មនុស្ស​ល្ងង់ ដែល​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​ប្រុស យកមក​កម្សាន្ត​លេង​នោះដែរ​។​

សួង សុខា​រ៉ានី​ត ៖ ខ្ញុំ​មិន​ល្ងង់​ដល់​ថ្នាក់ ឲ្យ​ស៊ី​ហ្វី (Free) នោះទេ​..!

​ជាមួយគ្នានេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​កញ្ញា សួង សុខា​រ៉ានី​ត កាលពីពេល​ថ្មីៗ​នេះ បាន​សរសេរ​បង្ហោះ ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ចង់បាន​មនុស្ស​ប្រុស ស្រឡាញ់​ខ្ញុំ​ដោយស្មោះ​ដូចគ្នា ហើយ​ខ្ញុំ​ក៏​មិនមែន​ល្ងង់ ដល់​ថ្នាក់​យក​មនុស្ស​ប្រុស ដែល​គ្រាន់តែ​ទទួលយក តែ​សំបក​ក្រៅ​របស់ខ្ញុំ ដោយ​មិន​ទទួលយក​និស្ស័យ​ពិត របស់ខ្ញុំ​នោះដែរ​យល់​?»​។​

 

​កញ្ញា សួង សុខា​រ៉ានី​ត បាន​បន្តថា «​និយាយ​សរុបទៅ គឺ​ខ្ញុំ​ស្រឡាញ់​ភាព​ស្អាត ដើម្បី​សប្បាយចិត្ត និង​ចង់​បំពេញ​បំណង​របស់​ខ្លួនឯង គឺ​មិនមែន​ទៅ​បោក​អ្នកណា​នោះទេ បើ​គិត​គិតពី​ក្តី​បំណង​របស់ខ្ញុំ​ផ្ទាល់ គឺ​ចង់បាន​មនុស្ស​ប្រុស​មាន​និស្ស័យ​ល្អ បើសិនជា​អាច គឺ​ខ្ញុំ​ត្រូវការ​ទាំង​រូបឆោម​ល្អ​ទៀត គឺ​រឹតតែ​ល្អ សូមទោស​ផង​ណា ព្រោះនេះ​ជា​អ្វីដែល​ខ្ញុំ​គិត និង​ចង់បាន​ពិតប្រាកដ​មែន​នេះហើយ​ជា​អ្វីដែល​អូន​ប្រាថ្នា​!»​។​

 

​សូមបញ្ជាក់ថា តារា​ស្រី​កញ្ញា សួង សុខា​រីនីត ក្រោយពី​ប្រឡូក​សិល្បៈ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ ឃើញថា​ទាំង​ប្រជាប្រិយភាព និង​ការគាំទ្រ ពី​សំណាក់​ទស្សនិកជន​មក​ហាក់​មាន​ការកើត​ឡើងជា​លំដាប់​។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន​នាង​ក៏​កំពុង​សាង​សម្ព័ន្ធ​ស្នេហា ក្រៅ​ជាមួយ​គូស្នេហ៍​ជា​ជនជាតិ​កូរ៉េ ដែល​សព្វថ្ងៃនេះ បុរស​នោះ​កំពុង​រស់នៅ​បម្រើ​ការងារ ទឹកដី​ប្រទេស​ថៃ​ផងដែរ​៕

សួង សុខា​រ៉ានី​ត ៖ ខ្ញុំ​មិន​ល្ងង់​ដល់​ថ្នាក់ ឲ្យ​ស៊ី​ហ្វី (Free) នោះទេ​..!

សួង សុខា​រ៉ានី​ត ៖ ខ្ញុំ​មិន​ល្ងង់​ដល់​ថ្នាក់ ឲ្យ​ស៊ី​ហ្វី (Free) នោះទេ​..!