Real Madrid រំពឹង​ថា​នឹង​អាច​ទិញ​បាន​ខ្សែ​បម្រើ​វ័យ​ក្មេង​ព័រទុយហ្គាល់​រូប​នេះ​ក្នុង​ពេល​ឆាប់ៗ​

បច្ចុប្បន្នក្លឹប Real Madrid ត្រូវបានគេដឹងថាកំពុងធ្វើការដេញថ្លៃលើខ្សែបម្រើវ័យ២២ឆ្នាំសញ្ជាតិព័រទុយហ្គាល់មួយរូបគឺកីឡាករ Andre Gomes ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Valencia ។

តាមប្រភពមួយចំនួនបានឲ្យដឹងថាក្លឹប Valencia បានទាមទារប្រមាណជា៦២លានអឺរ៉ូ តែក្លឹប Real Madrid បានធ្វើការដេញថ្លៃត្រឹម៥០លានអឺរ៉ូប៉ុន្តែមានលក្ខខណ្ឌបន្ថែមពេលកីឡាកររូបនេះលេចធ្លោ ។ យ៉ាងណាក្រៅពី Real Madrid នៅមានក្លឹបផ្សេងទៀតដូចជា Man Utd , Chelsea ក៏ដូចជា Barcelona ក៏ចាប់អារម្មណ៍លើខ្សែបម្រើនេះ ។

គួរបញ្ជាក់ថាកីឡាករ Gomes គឺជាខ្សែបម្រើដ៏លេចធ្លោមួយរូបរបស់ក្លឹប Valencia ដោយរូបគេមានសមត្ថភាពក្នុងការគ្រប់គ្រងនិងបញ្ជូនបាល់បានយ៉ាងល្អ ។ ហើយថ្មីនេះគេក៏ជាសមាជិកក្នុងចំណោមកីឡាករ២៣រូបដែលជួយព័រទុយហ្គាល់លើកពាន Euro 2016 ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Real Madrid រំពឹង​ថា​នឹង​អាច​ទិញ​បាន​ខ្សែ​បម្រើ​វ័យ​ក្មេង​ព័រទុយហ្គាល់​រូប​នេះ​ក្នុង​ពេល​ឆាប់ៗ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:កីឡា
Tags: