Barcelona សម្រេច​ចិត្ត​លក់​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​តែ​ដូចជា​មិន​សូវ​ដាច់​ចិត្ត​ក៏​បាន​កំណត់​លក្ខខណ្ឌ​ពិសេស​មួយ

ថ្មីៗនេះក្លឹប Barcelona ត្រូវបានគេដឹងថាសម្រេចចិត្តលក់ខ្សែបម្រើវ័យ២០ឆ្នាំសញ្ជាតិក្រូអាតគឺកីឡាករ Alen Halilovic ទៅឲ្យក្លឹប Hamburg ក្នុងក្របខណ្ឌ Bundesliga អាល្លឺមង់ ។

តាម The Goal បានឲ្យដឹងថាក្លឹប Barcelona បានលក់កីឡាករ Halilovic ទៅឲ្យក្លឹប Hamburg ក្នុងតម្លៃ៥.៥លានផោន ក៏ប៉ុន្តែ Barcelona បានកំណត់លក្ខខណ្ឌពិសេសគឺខ្លួនអាចទិញខ្សែបម្រើរូបនេះមកវិញបានក្នុងអំឡុង២រដូវកាលដំបូង ។ ដែលការកំណត់នេះគឺជាលក្ខខណ្ឌស្រដៀងនឹងក្លឹប Real Madrid ពេលលក់ Alvaro Morata ទៅឲ្យក្លឹប Juventus ដែរ ខណៈពេលឡើងជើងខ្លាំង Real Madrid ក៏នាំត្រលប់មកវិញ ។

គួររំលឹកថា Alen Halilovic គឺជាកីឡាករមួយរូបដែលក្លឹប Barcelona ប្រជែងជាមួយក្លឹបជាច្រើនទម្រាំទិញគេបានពីក្លឹប Diamo Zagreb កាលពីឆ្នាំ២០១៤ តែតាំងពីចូល Barcelona គេមិនទាន់មានឱកាសក្លាយជាជម្រើសឈុតធំ Barcelona ទេ ហើយកាលពីរដូវកាលមុនក្លឹប Sporting Gijon បានខ្ចីជើងគេពី Barcelona ទៅតែរូបគេធ្វើមិនសូវល្អប៉ុន្មានទេដោយគេបានស៊ុតត្រឹម៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Barcelona សម្រេច​ចិត្ត​លក់​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​តែ​ដូចជា​មិន​សូវ​ដាច់​ចិត្ត​ក៏​បាន​កំណត់​លក្ខខណ្ឌ​ពិសេស​មួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:កីឡា
Tags: