មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​

6 Videos


ក្រោយពីត្រឡប់មកពីបរទេសវិញ ថ្មីៗនេះតារាចម្រៀងសំនៀងស្រួយ មាស សាលី បានយកថវិកាផ្ទាល់ខ្លួន និង ថវិការរបស់សប្បុរសជនដែលរស់នៅសរដ្ឋអាមេរិកយកទៅជួយដល់គ្រួសារខ្សត់ខ្សោយមួយគ្រួសារដែលកំពុង ខ្វះខាតលុយកាក់ក្នុងការធ្វើផ្ទះ ។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ បានបង្ហាញឱ្យដឹងថា «ជូនបុណ្យផងមហាមិត្តអើយ គ្រួសារមួយនេះដើររស់នៅជាមួយគេជិតបីឆ្នាំហើយ ។ គ្មានផ្ទះផ្ទាល់ខ្លួនទេថ្ងៃនេះគាត់បានសន្សំលុយបានខ្លះដើម្បីធ្វើផ្ទះមួយនេះ ហើយនៅមានការខ្វះខាតខ្ញុំក៏បាននាំថវិកា 200$ ដែលជាអំណោយបងស្រី រីនណា100$ និង ម៉ាក់រេត 50$ ដែលរស់នៅអាមេរិក និង លុយខ្ញុំ 50$ » ។

P9

មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​

មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​

ទោះបីតិចក្ដីច្រើនក្ដីក៏នេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសិល្បករខ្មែរដែលគួរឱ្យសរសើរ និង លើកទឹកចិត្តបន្ថែមក្នុង ការជួយដល់ទុរគតដែលខ្វះខាតក្នុងជីវភាពរស់នៅ ហើយនេះបង្ហាញឱ្យឃើញពីសិល្បៈនៃការចែករំលែកជួយគ្នាក្នុងគ្រាក្រគួរឱ្យសរសើរផងដែរដែលកូនខ្មែរគ្រប់រូបគួរយកតម្រាប់តាម ៕ ភូមិន្ទ

មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​មាស សាលី យក​ថវិកា​ទៅ​ជួយ​ទុរគតជន​