ស្វែង សុជាតា បង្ហាញ​ស្នាម​សាក់​មន្តអាគម​លើ​ខ្នង

តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា បាន​បញ្ចេញ​ស្នាម​សាក់​​​លើ​​ខ្នង​​​ដ៏​កម្រ​មួយ ដោយ​ស្នាម​សាក់​នេះ ​និយាយ​ថា ជា​ការ​សាក់​យ័ន្ត អាគម​បែប​ព្រហ្មញ្ញ សាសនា ដើម្បី​ការពារ​ខ្លួន មិនមែន​​ដើម្បី​លំអ​ខ្លួន​​នោះ​ទេ។

 

 

ស្វែង សុជាតា  បង្ហាញ​ស្នាម​សាក់​មន្តអាគម​លើ​ខ្នង

 

 

ស្នាម​សាក់​នៅ​លើ​ខ្នង​អ្នកនាង ស្វែង សុជាតា មាន២ព័ណ៌ មួយ​ពណ៌​ខ្មៅ​ និង​មួយ​ទៀត​ពណ៌​ទឹក​មាស។ តារា​មាន​កំណើត​មក​ពី​ខេត្តព្រៃវែង រូប​នេះ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​សាក់​ក្នុង​អំឡុង​ឆ្នាំ២០១៣ ប៉ុន្តែ​មិន​ធ្លាប់​បាន​បញ្ចេញ​ជា​សាធារណៈ​ឲ្យ​មហាជន​បាន​ដឹង​ឡើយ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​នាង​សម្រេច​សាក់​ ក៏​ព្រោះ​តែ​​មាន​ជំនឿ​ទៅ​លើ​ព្រហ្មញ្ញ​ សាសនា ចង់​ការពារ​ខ្លួន អ្នក​ដែល​ចង់​មក​ធ្វើបាប​ក្នុង​ផ្លូវ​ងងឹត។

 

 

ស្វែង សុជាតា  បង្ហាញ​ស្នាម​សាក់​មន្តអាគម​លើ​ខ្នង

 

 

តាម​​ការ​លើក​ឡើង ​អ្នក​នាង​ស្វែង សុជាតា មាន​គម្រោង​សាក់​​លើ​ដង​ខ្លួន​២កន្លែង​បន្ថែម​ទៀត ដែល​​ការ​សាក់​នោះ ​បែប​យ័ន្ត​អាគម​ដូច​គ្នា ប៉ុន្តែ​​អត្ថន័យ​ ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​វិញ ដោយ​នាង​សាក់​​នៅ​លើ​ស្មា​ទាំង​សង​ខាង​តែ​ម្ដង។

 

 

​ការ​សាក់​បន្ថែម​​នេះ អ្នក​នាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​ការ​បង្គាប់​ពី​លោក​គ្រូ​ថ្នាំ​ខ្មែរ​នៅ​លើ​ភ្នំ​គូលែន​ឈ្មោះ ថោង សុខុម ​ដែល​លោក​គ្រូ​ម្នាក់​នេះ ​បាន​មើល​ថែ​ព្យាបាល​នាង​ជាសះស្បើយ​ពី​ជំងឺ​កន្លងមក។ ក្នុង​នោះ​ដែរ​ លោក​គ្រូ​​រូប​នេះ នឹង​ធ្វើ​ការ​សាក់​ឲ្យ អ្នក​នាង ស្វែង សុជាតា ដោយ​ផ្ទាល់​ដៃ​តែ​ម្ដង៕

 

 

ស្វែង សុជាតា  បង្ហាញ​ស្នាម​សាក់​មន្តអាគម​លើ​ខ្នង

 

 

ស្វែង សុជាតា  បង្ហាញ​ស្នាម​សាក់​មន្តអាគម​លើ​ខ្នង

 

 

អត្ថបទ៖ ខុត សីហា​