អ្នក​ចាត់​ការ​​ថ្មី​ Chelsea ថា​នឹង​ទុក Diego Costa

លោក Antonio Conte នឹង​រក្សា​ទុក​​ Diego Costa ​បន្ត​នៅ​ជាមួយ​ Chelsea ទៀត​ ព្រោះ​គេ​ស្ថិត​​ក្នុង​ផែនការ​ថ្មី​របស់​លោក។

 

អ្នក​ចាត់​ការ​​ថ្មី​ Chelsea ថា​នឹង​ទុក Diego Costa

 Costa និងលោក Antonio Conte

 

ការ​និយាយ​ដូច្នេះ​របស់​អ្នក​ចាត់​ការ​ទូ​ទៅ​ថ្មី​ Chelsea បន្ទាប់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេស្ប៉ាញ​ត្រូវ​បាន​ Atletico Madrid ទាក់ទង​នាំ​យក​ទៅ​វិញ​ព្រោះ​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង​កាល​ពី​រដូវកាល​មុននៅក្របខ័ណ្ឌកំពូលអង់គ្លេស។

 

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍​លោក​ Conte ប្រាប់​ថា៖ “Diego នឹង​នៅ​ជាមួយ​យើង។ គេ​ជា​កីឡាករ​អំណត់​ព្យាយាម​ហ្វឹក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ ពិសេស​គឺ​ជាមួយ​ខ្ញុំ។ Diego ជា​កីឡាករ​សំខាន់ ហើយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​របស់​ពិភពលោក ខ្ញុំ​ជឿ​ជាក់​ថា​គេ​នឹង​អាច​រក​គ្រាប់​ឲ្យ​យើង”។ Costa វ័យ​២៧​ឆ្នាំ​ផ្ទេរ​ពី Atletico Madrid ទៅ​ Chelsea កាល​ពីឆ្នាំ២០១៤​ក្នុង​នោះ​រក​បាន ៣៦គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​ ៧៧​ប្រកួត៕

 

ចុចអាន៖ Real ​រួម​ទាំង​កូន​ Zidane ​​២​នាក់ ចេញ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ PSG

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC