Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

ក្លឹប​ FC Barcelona ​និង​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways ​បាន​ព្រមព្រៀង​សហការ​គ្នា​១​ឆ្នាំ​ទៀត​ ​​​​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​លើ​អាវ​ ​រហូត​ដល់​​ថ្ងៃ​ទី​៣០ ខែ​​មិថុនា ឆ្នាំ​២០១៧ ​ក្នុង​​​តម្លៃ​២៩,៣​លាន​ផោន (៣៨,៣៤​លាន​ដុល្លារ)។

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

 

Qatar Airways បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​លើ​អាវ​ក្រុម​ជើង​ឯក​អេស្ប៉ាញ La Liga ២៤​សម័យ​កាល​ ​តាំង​ពី​ឆ្នាំ​២០១៣ តែ​​បាន​បញ្ចប់​កុងត្រា​ ក្រោយ​ចប់​រដូវ​កាល​មុន។

 

លោក​ Manel Arroyo ​អនុ​ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ថា៖ “Qatar Airways ​បាន​ជួយ​ឲ្យ​​ក្លឹប​ Barca កាន់​តែ​រីក​ចម្រើន​ល្បីល្បាញ​ជាង​មុន​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​…​យើង​រីក​រាយ​ណាស់ ដែល​បាន​សហការ​គ្នា​១​ឆ្នាំ​ទៀត​…​យើង​សង្ឃឹម​ថា​​នឹង​បន្ត​ភាព​ជោគជ័យ​នេះ​ទៀត”។

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

Lionel Messi ពាក់​អាវ​ Barcelona រដូវ​កាល​មុន​ ឧបត្ថម្ភដោយ​ Qatar Airways

 

សារព័ត៌មាន​អេស្ប៉ាញ Diario Sport ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ​ ​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ E-commerce ​របស់​អាមេរិក​ Amazon ​ដើម្បី​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​លើ​អាវ​ថ្មី​ជំនួស​ Qatar Airways នៅ​រដូវ​កាល​ក្រោយ​មួយ​ទៀត​​​ ​ក្នុង​តម្លៃ​ដល់​ទៅ​៣៧,៧​លាន​ផោន​ (៤៩,៣៥​លាន​ដុល្លារ) ​ក្នុង​១​ឆ្នាំ៕

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

Lucas Digne ខ្សែ​ការពារ​ថ្មី​ក្រុម​ Barca ពាក់​ឈុត​ថ្មី

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

Samuel Umtiti ខ្សែ​ការពារ​ថ្មី​ក្រុម​ Barca

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

Denis Suarez ​ខ្សែ​បម្រើ​ថ្មី​ក្រុម​ Barca ពាក់​ឈុត​ថ្មី

 

Barca & Qatar Airways ​ព្រមសហការ​គ្នា​ ១​ឆ្នាំ​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | fcbarcelona