លោក ត្រាំ ៖ ក្លាយជា​បេក្ខជន​ប្រធានាធិបតី ជា​រឿង​មិនអាច​បំភ្លេចបាន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-20-2016, 10:57 am         202

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ត្រាំ ៖ ក្លាយជា​បេក្ខជន​ប្រធានាធិបតី ជា​រឿង​មិនអាច​បំភ្លេចបាន​នៅ​ទីបំផុត សេដ្ឋី​អចលនទ្រព្យ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​ហើយ នៅក្នុង​សន្និបាត​បក្ស​បក្ស​សារ​ធាណរ​ដ្ឋ នៅ​ទីក្រុង Cleveland​។ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ចូលរួម​ដំណើការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី អស់​ពេល​១៣​ខែ និង​បាន​ផ្ដួល​បេក្ខជន​១៦​នាក់​ផ្សេងទៀត ដើម្បី​ឈានទៅ​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​។

​បន្ទាប់ពី​យុទ្ធនាការ​ជាច្រើន​ខែ​រួចមក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គណបក្ស​សាធារណរដ្ឋ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី នៅ​ថ្ងៃទី​១៩ ខែកក្កដា ដោយ​លោក​ទទួលបាន​ការគាំទ្រ​ពី​ប្រតិភូ​ច្រើនជាង​១២៣៧​នាក់​។ ព្រម​គ្នា​នោះ សន្និបាត​បក្ស​សាធារណរដ្ឋ ក៏​បោះឆ្នោត​គាំទ្រ​អភិបាលរដ្ឋ Indiana លោក Mike Pence ជា​បេក្ខជន​អនុ​ប្រធានាធិបតី អម​លោក ត្រាំ ផងដែរ​។​

​ថ្លែង​តាម​វីដេអូ​ពី​ទីក្រុង New York លោក ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការតែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី ជា​រឿង​មិនអាច​បំភ្លេច​បានឡើយ​។ លោក​និយាយថា ទាំងអស់គ្នា បានសម្រេច​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ​។ លើសពីនេះ លោក ក៏​សន្យាថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​ខែវិច្ឆិកា ដើម្បី​បង្កើត​កា​ងារ ពង្រឹង​កងទ័ព ការពារ​ព្រំដែន​អាមេរិក ក៏ដូចជា​ពង្រឹង​ច្បាប់​និង​សណ្ដាប់ធ្នាប់​នៅ​អាមេរិក​ផងដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្នុង​សន្និបាត​បក្ស​សាធារណរដ្ឋ ដែលមាន​រយៈពេល​បួន​ថ្ងៃ សមាជិក​តាម​រដ្ឋ​នីមួយៗ ជា​អ្នកសម្រេចចិត្ត​លើ​បេក្ខភាព​ប្រធានាធិបតី បន្ទាប់​មានការ​ប្រឆាំង​ពី​សំណាក់​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លះ ដែល​មិន​ពេញ​ចិត្តនឹង​បេក្ខភាព​របស់លោក ត្រាំ​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ នៅតែ​ឈ្នះ​ការបោះឆ្នោត​នោះ ខណៈ​លោក​មាន​សំឡេងគាំទ្រ​ពី​ប្រតិភូ​១៧២៥​នាក់​ក្នុង​ដៃ​រួចជាស្រេច​ទៅហើយ​។ 

​កាលពី​យុទ្ធនាការ​របស់ខ្លួន បេក្ខជន​ប្រធានាធិបតី​រូបនេះ បានប្រកាស​គោលនយោបាយ​ដែលមាន​ធ្វើ​ឲ្យ​គេឯង រួមទាំង​អ្នក​ក្នុង​បក្ស​សាធារណរដ្ឋ​ផង​នោះ មិនសូវ​ពេញចិត្ត​នោះទេ​។ លោក ត្រាំ បានចាត់ទុក​ជន​អន្ត​ប្រវេសន៍​ម៉ិ​ក​ស៊ិ​ក​ជា​អ្នករត់ពន្ធ​ថ្នាំញៀន និង​ត្រូវ​បញ្ជូនទៅ​ស្រុក​វិញ ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ។​ហើយ​លោក ក៏​ប្រកាស​ធ្វើ​របង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដើម្បី​ទប់ស្កាត់​លំហូរ​ជន​ភៀស​ខ្លូន​ផងដែរ តែ​លោក​ឲ្យ​ម៉ិ​ក​ស៊ិ​ក ជា​អ្នក​ចេញថ្លៃ​ចំណាយ​ទៅវិញ​។    

​ក្រៅពីនោះ លោក ដូ​ណា​ល់ ត្រាំ​ក ក៏មាន​គោលនយោបាយ​ហាមឃាត់​ជន​មូស្លីម​ចូល​ទឹកដី​អាមេរិក ដើម្បី​ការពារ​លំហូរ​ភេរវជន​ផងដែរ​។ គោលនយោបាយ​របស់លោក ត្រាំ ក៏បង្ក​ជាការ​ព្រួយបារម្ភ​ចំពោះ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផងដែរ ជាពិសេស​នយោបាយ​នៃ​ភាពភ័យខ្លាច និង​ឯកោ​និយម​៕