ឯកអគ្គរដ្ឋទូត៖ សាលា​​​អន្តរ​​​ជាតិ​​​នៅ​​​​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ទៅនឹង​​​​ក្រុម​​​រៀបចំ​​​​ផែន​​​ការ​​​​​​រដ្ឋ​​​ប្រហារ​​​នៅ​​​តួក​​​គី​​​

កាលពីម្សិលមិញឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញកំពុងត្រូវបានគ្រប់គ្រងដោយ “អង្គការភេរវកម្ម” ដែលនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីសប្តាហ៍មុននៅក្នុងប្រទេសតួកគី ដែលជាហេតុនាំឲ្យសាលានេះគំរាមចាត់វិធានការផ្លូវច្បាប់ភ្លាមៗ។ ថ្លែងអំឡុងសន្និសីទកាសែតមួយនៅស្ថានទូតតួកគី លោកឯកអគ្គរដ្ឋទូត អីលហាន កេម៉ាល់ ទុក (Ilhan Kenmal Tug) បានលើកឡើងថា លោកកំពុងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាមត្តេយ្យ សាលាបឋម និងអនុវិទ្យាល័យរបស់សាលាអន្តរជាតិហ្សាម៉ាន់ ព្រមទាំាងសាកលវិទ្យាល័យហ្សាម៉ាន់ ផងដែរ។ លោកបានមានប្រសាសន៍ថា “យើងបានទាក់ទងយ៉ាងដិតដល់ជាមួយរដ្ឋាភិបាលកម្ពុជាហើយដោយសារតែមានកិច្ចសហការលើគ្រប់វិស័យនោះ ខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានឹងចូលរួមសហការ”។ ការមិនទុកចិត្តរបស់ឯកអគ្គរដ្ឋទូតរូបនេះលើសាលាហ្សាម៉ាន់ កើតចេញពីទំនាក់ទំនងរបស់សាលានេះជាមួយលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) បព្វជិតជនជាតិតួកគីដ៏ចម្រូងចម្រាសមួយរូបដែលអាជ្ញាធរក្រុងអង់ការ៉ាចាត់ទុកថា ជាភេរវករនោះ។ អ្នកគាំទ្របព្វជិតរូបនេះបានប្រកាសរក្សាសាសនា អុិស្លាមទំនើប និងសន្តិភាពនិយម ហើយបានបង្កើតសាលាទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០០៨ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបា៉ាន់ប្រមាណថា ចលនាហ្គូឡេន មានអ្នកគាំទ្រ ៥លាននាក់ក្នុងប្រទេសតួកគី ហើយគ្រប់គ្រងបណ្តាញសាលារៀនចំនួន៨០០នៅទូទាំងពិភពលោក។ យោងតាមរដ្ឋាភិបាលតួកគីបានឲ្យដឹងថា អ្នកគាំទ្រលោក ហ្វេទុឡា ហ្គូឡេន បានប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគីកាលពីយប់ថ្ងៃសុក្រ ដែលធ្វើឲ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំ និងធ្វើឲ្យមនុស្សស្លាប់ជិត៣០០នាក់។ លោក អីុលហាន កេម៉ាល់ ទុក បានលើកឡើងទៀតថា ប្រទេសតួកគីបាននិងកំពុងស្នើប្រទេសទូទាំងពិភពលោក “រួមទាំងកម្ពុជាផង” ឱ្យចាត់ទុកបណ្តាញរបស់បព្វជិតរូបនេះថា ជាអង្គការភេរវកម្ម។ លោកបានថ្លែងថា ” ទោះជាយ៉ាងណា ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ការយល់ឃើញរបស់យើងចំពោះអង្គការភេរវកម្មនេះមិនទទួលបានការឆ្លើយតបដូចៗគ្នា ដូចដែលយើងបានរំពឹងទុកនោះទេ។ យើងសង្ឃឹមថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីបំផុតនេះនឹងជួយធ្វើឲ្យគេគ្រប់គ្នាដឹងពីសារជាតិពិតរបស់អង្គការភេរវកម្មនេះ”។ ឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា “អង្គការនេះក៏កំពុងតែមានសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ ដូចដែលលោកអ្នកប្រហែលជាដឹងហើយថា គឺចាប់តាំងពីឆ្នាំ១៩៩៣មក។ខ្ញុំច្បាស់ថា លោក អ្នកភាគច្រើនប្រាកដជាដឹងថា ពួកគេបាននិងកំពុងសហការជាមួយក្រុមហ៊ុនហ្សាម៉ាន់ ដើម្បីបើកសាលានៅទីនេះចាប់ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាយ័យ” ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក អីុលហាន កេម៉ាល់ ទុក បានលើកឡើងថា បេសកកម្មការទូតតួកគីបានសហការជាមួយសាលាហ្គូឡេន រហូតដល់ឆ្នាំ២០១៣ ជាឆ្នាំដែលលោក ហ្វេទុឡា ហ្គូឡេន និងលោក  រេសេពតាយ យីបអើដូហ្គាន ( Recep Tayyip Erdogan) ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះមានជម្លោះដ៏ជូរចត់នឹងគ្នា ហេតុដូច្នេះហើយទើបមានការប្រមូលផ្តុំការយល់ដឹងលម្អិតអំពីទំនាក់ទំនងរបស់សាលាទាំងនេះជាមួយបព្វជិតរូបនេះ។ […]

The post ឯកអគ្គរដ្ឋទូត៖ សាលា​​​អន្តរ​​​ជាតិ​​​នៅ​​​​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ទៅនឹង​​​​ក្រុម​​​រៀបចំ​​​​ផែន​​​ការ​​​​​​រដ្ឋ​​​ប្រហារ​​​នៅ​​​តួក​​​គី​​​ appeared first on The Cambodia Daily.