អត្ថន័យ​លេខ​កូដ​បិត​លើ​ផ្លែឈើ បើ​មិន​ដឹង​អាច​នឹង​ស្ដាយ​ក្រោយ

នៅ​ពេល​ដែល​អ្នក​ទិញ​ផ្លែឈើ អ្នក​គួរតែ​រក​មើល​ផ្លែឈើ​ណា​ដែល​ស្រស់ និង​ទុំ ហើយ​អ្នក​ក៏​គួរតែ​ដឹង​អំពី​លេខ​កូដ ដែល​បិត​នៅ​លើ​ផ្លែឈើ​ទាំងនោះ​ផង​ដែរ ប្រសិន​បើ​អ្នក​ទិញ​ផ្លែឈើ ដែល​មិនមែន​ដាំដុះ​នៅ​ក្នុង​ស្រុក។ អ្នក​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា មាន​ជាតិ​ពុល​ផ្សេងៗ​គ្នា​ជា​ច្រើន​នៅ​ក្នុង​បរិស្ថាន រួម​ទាំង​នៅ​ក្នុង​ម្ហូបអាហារ​ផង​ដែរ។ មូលហេតុ​នេះ​ហើយ​ដែល​អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ទាំងនេះ។

 

អត្ថន័យ​លេខ​កូដ​បិត​លើ​ផ្លែឈើ បើ​មិន​ដឹង​អាច​នឹង​ស្ដាយ​ក្រោយ

 

នៅ​ពេល​អ្នក​ទិញ​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស អ្នក​គួរ​ពិនិត្យ​មើល​លេខ​កូដ​ដែល​បាន​បិត​នៅ​លើ​វា៖

 

– ប្រសិន​បើ​មាន​លេខ​ចំនួន​៤ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៣ ឬ លេខ៤ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​ដាំដុះ​ក្រោម​ច្បាប់​កសិកម្ម ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជាច្រើន។ ផ្លែឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី​គីមី​សិប្បនិម្មិត។

 

– ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៨ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​គេ​កែប្រែ​ហ្សែន (GMO) ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ផ្លែឈើ​ប្រភេទ​នេះ។

 

– ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៩ មាន​ន័យ​ថា ផ្លែឈើ​នោះ​គឺ​ជា​ផ្លែឈើ​ធម្មជាតិ ដែល​បាន​ដាំដុះ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​តាម​បែប​ប្រពៃណី ដោយ​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី​គីមី​ឡើយ។ ផ្លែឈើ​ប្រភេទ​នេះ​ហើយ​ដែល​អ្នក​គួរ​ទិញ​សម្រាប់​គ្រួសារ​របស់​អ្នក៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ healthylifecentar