លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ កំពុង​បែកធ្លាយ​រឿងអាស្រូវ​

​លោក ឧត្ដមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​មួយចំនួន​លាតត្រដាង​ពី​រឿង​ប្រើ​អំណាច​តួនាទី ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​ព័ត៌មាន​បែកធ្លាយ​រឿង​បណ្ដឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទប្រកាន់ថា​លោក រុន រ័ត្ន​វាសនា មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បានរៀបចំ​បក្ខពួក​រប​ស់​ខ្លួន​ដាក់​តាម​គោលដៅ​កា​រិ​យា​ជំនាញ​ដើម្បី​ងាយស្រួល​ប្រមូល​លុយ​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​តាមផ្លូវ​ជាតិ​នានា​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ដើម្បី​កុំ​ឲ្យ​លោក រុន រ័ត្ន​វាសនា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បន្តទៀត​។

រឿងអាស្រូវ​របស់លោក រុន រ័ត្ន​វាសនា ដែល​ត្រូវបាន​លាតត្រដាង​នៅក្នុង​ពាក្យបណ្ដឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​៦​ចំណុច ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរ​មានការ​ចាប់អារម្មណ៍​ផងដែរ​។ ទី​១-​លោក រុន រ័ត្ន​វាសនា មិន​គោរព​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​តួនាទី​ភារកិច្ច​និង​រចនាសម្ព័ន្ធ​របស់​នា​យក​ដ្ឋា​ន ជាពិសេស​គឺ​មិន​គោរព​តាម​ឋានានុក្រម​ការងារ​ដែលជា​ទូទៅ​លិខិតស្នាម​ត្រូវមាន​ការឆ្លងកាត់​រដ្ឋ​បាល ប៉ុន្តែ​ជាក់ស្ដែង​គឺ​ខុសស្រឡះ​។ ទី​២-​នៅតាម​គោលដៅ​ការិយាល័យ​ជំនាញ​និង​តាម​គោលដៅ​ប្រមូល​លុយ​ពី​ការផាកពិន័យ បទល្មើស​ចរាចរណ៍​តាមផ្លូវ​ជាតិ ប្រធាន​ក្រុម​គោលដៅ​សុទ្ធតែ​បក្ខពួក​របស់លោក រុន រ័ត្ន​វាសនា​។ ទី​៣-​រថយន្ត​ម៉ាក​ម៉ា​ស្ដារ​(MAZDA) ពីរ​បាំង​ដែល​ពន្ធ​នាំចូល​ជា​បន្ទុក​របស់​រដ្ឋ​មក​បំពាក់​ស្លាក​លេខ​នគរបាល ហើយ​ប្រកា​សលក់​ក្នុងតម្លៃ​៣២០០០​ដុល្លារ​អាមេរិក​។

ទី​៤-​លោក រុន រ័ត្ន​វាសនា យក​រថយន្ត​ស្តា​រិច​១​គ្រឿង​បិទ​ស្លាក​ឡូហ្គោ និង​ពាក់​ស្លាក​លេខ​នគរបាល​មក​ធ្វើជា​រថយន្ត​ល្បាត និង​ថត​ធ្វើ​សន្និសីទ​សារព័ត៌មាន​។ ទី​៥-​ប្រាក់​ជំនាញ​របស់​នាយកដ្ឋាន​ក្នុង​មួយខែ​លេខ​៣.០០០.០០០​រៀល​ដែល​បើក​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ប្រាក់​អប្បហារ​(​ប្រាក់រង្វាន់​)១០​ភាគរយ​បានមកពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​រាជធានី​-​ខេត្ត មិនដឹង​យកទៅ​ចំណាយ​លើ​អ្វី​។ ទី​៦-​មិនទាន់​បើកប្រាក់​បេសកកម្ម​អង្គ​រស​ង្ក្រា​ន​សម្រាប់​ឆ្នាំ​២០១៥​ដល់​មន្ត្រីនគរបាល​ចំនួន​ជាង​១០០​នាក់ ប៉ុន្តែ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គណនេយ្យ​បាន​រត់ការ​បើកប្រាក់​បេសកកម្ម​នេះ​តាំងពី​ថ្ងៃទី​១៦ ខ​កុម្ភៈ ឆ្នាំ​២០១៦​មកម្ល៉េះ​។ ជុំវិញ​រឿងអាស្រូវ​ខាងលើនេះ គួរតែ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​លោក រុន រ័ត្ន​វាសនា ធ្លាប់​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​៕

642លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍និង​សណ្ដាប់ធ្នាប់​សាធារណៈ  a9e8525f824b95fe7a15c4ad8a8ce094ce73da73​    ​