កម្មវិធី​ល្បី​ឈ្មោះ​កូរ៉េ “Star King” ដើរ​ដល់​ទី​បញ្ចប់​ក្រោយ​ចាក់​ផ្សាយ​៩​ឆ្នាំ

កម្មវិធី​ស្វែង​រក​អ្នក​មាន​សមត្ថភាព​ពិសេស​របស់​កូរ៉េ “Star King” នឹង​ឈាន​ដល់​ទី​បញ្ចប់​បន្ទាប់​ពី​បាន​ចាក់​ផ្សាយ​អស់​រយៈ​ពេល​៩​ឆ្នាំ។

 

កម្មវិធី​ល្បី​ឈ្មោះ​កូរ៉េ “Star King” ដើរ​ដល់​ទី​បញ្ចប់​ក្រោយ​ចាក់​ផ្សាយ​៩​ឆ្នាំ

កម្មវិធី​កម្សាន្ត “Star King” របស់​ប៉ុស្តិ៍ SBS ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ដំបូង​កាល​ពី​ថ្ងៃ​ទី ១៣​ខែ​មករា​ឆ្នាំ ២០០៧។ ភ្លាម​ៗ​ក្រោយ​នោះ កម្មវិធី​នេះ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​ដោយ​វា​បាន​ផ្ដល់​សំណើច​សើច​ក្អាកក្អាយ​​ដល់​ទស្សនិកជន។ ហើយ​នេះ​ក៏​ជា​កម្មវិធី​ទី​១​របស់​កូរ៉េ​ផង​ដែរ​ដែល​គ្មាន​ភ្ញៀវ​កិត្តិយស​ជា​សិល្បករ។ តាម​ការ​ប្រមាណ មាន​ភ្ញៀវ​ដែល​មាន​សមត្ថភាព​ពិសេស​ចំនួន​៣០០០​នាក់​បាន​ចូល​លេង​ក្នុង​កម្មវិធី​តាំង​ពី​ដើម​មក។ ពិធី​ករ​របស់ “Star King” រួម​មាន តារា​កំប្លែង Kang Hodong និង Boom ព្រម​ទាំង Lee Teuk សមាជិក​ក្រុម​ចម្រៀង Super Junior។ ភាគ​បញ្ចប់​របស់​កម្មវិធី​មាន​វ័យ​៩​ឆ្នាំ​នេះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី ១៨​ខែ​កក្កដា​មុន​នេះ៕

 

កម្មវិធី​ល្បី​ឈ្មោះ​កូរ៉េ “Star King” ដើរ​ដល់​ទី​បញ្ចប់​ក្រោយ​ចាក់​ផ្សាយ​៩​ឆ្នាំ

 

ចុចអាន៖ក្រោយ 4minute បែក​បាក់ Cube ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ​របស់ HyunA

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi