“បេសកកម្ម​ប្រចាំ​សប្ដាហ៍” របស់ PNN ត្រូវ​មហាជន​ច្រើន​ចាប់​អារម្មណ៍

បន្ទាប់​ពី​ចេញ​ផ្សាយ​បាន​២​សប្ដាហ៍ កម្មវិធី “បេសកកម្ម​ប្រចាំ​សប្ដាហ៍” របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ពី​មហាជន​ទូទៅ។

 

បទ​យក​ការណ៍​ពិសេស​មួយ​ស្ដី​ពី​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​របស់​កម្មវិធី “បេសកកម្ម​ប្រចាំ​សប្ដាហ៍” មាន​អ្នក​ចូល​ទស្សនា​ជាង ១៣០ ០០០​នាក់ និង​ចែក​រំលែក​ជាង ៧០០០​ដង ក្នុង​ពេល​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​លើ​ហ្វេសប៊ុក។

 

“បេសកកម្ម​ប្រចាំ​សប្ដាហ៍” របស់ PNN ត្រូវ​មហាជន​ច្រើន​ចាប់​អារម្មណ៍

 

លោក ប៉ែន បូណា និពន្ធ​នាយក​នៃ​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា បេសកកម្ម​ប្រចាំ​សប្ដាហ៍ ឬ Mission of the Week ជា​កម្មវិធី​ថ្មី​សន្លាង​របស់ PNN ដែល​មាន​រយៈ​ពេល​កន្លះ​ម៉ោង និង​ផ្សាយ​រៀង​រាល់​សប្ដាហ៍។

 

លោក​ថ្លែង​ថា៖ “ការ​បង្កើត​កម្មវិធី​នេះ​ឡើង មាន​លក្ខណៈ​ពិសេស​សំខាន់២​៖ ទី១ គឺ​ការ​ផ្តល់​ព័ត៌មាន​ស៊ី​ជម្រៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ ខុស​ពី​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ដែល​យើង​បាន​ផ្សាយ និង​ទី​២ របៀប​បង្ហាញ​ព័ត៌មាន​ក្នុង​កម្មវិធី​នេះ​មាន​លក្ខណៈ​ជា​ព័ត៌មាន​ផង បូកផ្សំ​នឹង​ការ​កម្សាន្ត​ផង​ដែល​អាច​អនុញ្ញាត​ឲ្យ​មហាជ​នគ្រ​ប់​គ្នា​មិន​ថា បុរស ស្ត្រី និង​យុវវ័យ​ទេ អាច​មើល​បាន”។

 

គិត​ត្រឹម​ខែ​កក្កដា​នេះ PNN ផ្សាយ​បាន​១​ឆ្នាំ​ហើយ ហើយ​បើ​តាម​លោក ប៉ែន បូណា ត្រឹម​តែ​រយៈ​ពេល​១​ឆ្នាំ កម្មវិធី​ព័ត៌មាន​របស់ PNN ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ទូទៅ​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​នេះ​ឈាន​មក​ឈរ​នៅ​លំដាប់​លេខ​១។

 

“បេសកកម្ម​ប្រចាំ​សប្ដាហ៍” របស់ PNN ត្រូវ​មហាជន​ច្រើន​ចាប់​អារម្មណ៍

លោក ប៉ែន បូណា និពន្ធ​នាយក​នៃ​ស្ថានីយ​ទូរទស្សន៍ PNN (កណ្ដាល)

 

លោក ប៉ែន បូណា បន្ថែម​ថា​៖ “យើង​សង្ឃឹម​ថា បេសកកម្ម​ប្រចាំ​សប្ដាហ៍ នឹង​ផ្ដល់​ជម្រើស​បន្ថែម​ដល់​មហាជន​ដែល​ចូលចិត្ត​ទស្សនា​ព័ត៌មាន​របស់​ PNN។ ទស្សនិកជន​នឹង​បាន​ជ្រាប​នូវ​បញ្ហា​នានា​ដែល​មាន​សារៈសំខាន់​ចំពោះ​ការ​រស់នៅ​របស់​ពួកគាត់ ហើយ​ដែល​គេ​មិនសូវ​បាន​លើក​យក​មក​និយាយ​ឲ្យ​បាន​លម្អិត”។

 

“បេសកកម្ម​ប្រចាំ​សប្ដាហ៍” របស់ PNN ត្រូវ​មហាជន​ច្រើន​ចាប់​អារម្មណ៍

 

បេសកកម្ម​ប្រចាំ​សប្តាហ៍ មាន​ផ្សាយ​ជូន​រៀង​រាល់ថ្ងៃ​សុក្រ វេលា​ម៉ោង ៨:៣០ ដល់ ម៉ោង ៩ យប់ និង​ចាក់​ផ្សាយ​ឡើង​វិញ​រៀង​រាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ១២ ដល់​ម៉ោង ១២:៣០ ថ្ងៃ​ត្រង់។

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ថ្មី និង​ទំនើប​បំផុត ដែល​ផ្ដោត​លើ​កម្មវិធី​កម្សាន្ត​សម្បូរ​បែប​ជា​ចម្បង ប៉ុន្តែ​ក្នុង​នោះ​ប្រមាណ​ជា ៤០%​នៃ​កម្មវិធី​ផ្សាយ​ទាំង​មូល ក៏​ផ្ដោត​លើ​ព័ត៌មាន​ដែល​មាន​វិជ្ជា​ជីវៈ និង​តុល្យភាព​ត្រឹមត្រូវ​ផង​ដែរ៕

 

ទស្សនា​បទ​យកការណ៍​ពិសេស​ទាំង៣​វគ្គ​ស្ដី​ពី “សារធាតុ​គីមី​ក្នុង​ចំណី​អាហារ” របស់​កម្មវិធី​បេសកកម្ម​ប្រចាំ​សប្តាហ៍៖

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម