“xXx: 3” របស់ Vin Diesel និងកុំកុំ ចេញ ​Trailer បាញ់​បោះ​សាហាវ​គ្មាន​ប្រណី

ខ្សែភាពយន្ត “xXx: Return of Xander Cage” របស់​ផលិតកម្ម Paramount បាន​ចេញ​ ​Trailer កាល​ពី​ម្សិលមិញ​ ដែល​បង្ហាញ​ពី​សកម្មភាព​តួអង្គ​ទាំង​អស់​វាយ បាញ់​ប្រហារ​គ្នា​ទៅវិញទៅមក​មិន​ប្រណី​ដៃ។

 

“xXx: 3” របស់ Vin Diesel និងកុំកុំ ចេញ ​Trailer បាញ់​បោះ​សាហាវ​គ្មាន​ប្រណី

Trailer ១:២៣​នាទី​​​វគ្គ​ទី​៣ ​នៃ​របស់​ភាពយន្ត “XxX” បានបង្ហាញ​​មុខ​តួ​សំខាន់ៗ​ទាំង​អស់​ដូចជា Vin Diesel ក្នុង​តួ​អ្នក​ស៊ើបការណ៍,​ តារា​សម្ដែង​ហុងកុង Donnie Yen (កុំកុំ), កំពូល​តារា​ក្បាច់​គុន​ថៃ Tony Jaa, អតីត​សមាជិក​ក្រុម​ចម្រៀង EXO Wu Yifan, ​តារា​ស្រី​បូលីវូដ​របស់​ឥណ្ឌា Deepika Padukone រូមទាំង​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល Neymar ផង​ដែរ។

 

ក្នុង​ Trailer បើក​ក្បាល Vin Dieselបាន​ជិះ​ស្គី​ទឹកកក​លោត​ពី​លើ​អង់តែន​ដ៏​ខ្ពស់​កាត់​ព្រៃ​ព្រឹក្សា ខណៈ Donnieនិង Tony Jaa, បញ្ចេញ​ក្បាច់​គុន​រន្ទះ​ជើង​ដូច​គ្នា​ទាត់​គូ​សត្រូវ។ “xXx: Return of Xander Cage” នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០១៧៕

 

 

​ចុចអាន៖“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  ew

​​