អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​នានា​ប្រមាណ​ជិត ៣០ នាក់​កំពុង​ចូល​រួម​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌​តាម​ការ​កំណត់ ដោយ​ពិភាក្សា​លើ​របៀប​វារៈ​មួយ​ចំនួន​រួម​មាន​វិធាន​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ផង​ដែរ។

 

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

 

ឯកឧត្ដម ថៃ នរៈសត្យា ដែល​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ការ​ប្រជុំ​នោះ​មាន​ប្រសាសន៍​ថា គ្រប់​អ្នក​និពន្ធ​ជំនាន់​ក្រោយ​ទាំង​អស់​សុទ្ធសឹងតែ​ចេះ​ប្រើប្រាស់​ការ​ស្រមើស្រមៃ​របស់​ខ្លួន និង​ភាព​ច្នៃប្រឌិត​របស់​ខ្លួន ដើម្បី​បង្កើត​បាន​ជា​បទ​ចម្រៀង​សម្រាប់​បម្រើ​អារម្មណ៍​មហាជន។ ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​មិន​ទាន់​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់​ខ្លួន​ក្នុង​កាលៈទេសៈ​ត្រឹមត្រូវ​នៅ​ឡើយ។

 

“ចេះ​ខ្ញុំ​ទទួល​ស្គាល់​ថា​ចេះ​ហើយ ហើយ​យើង​ត្រូវ​ដឹង​ថា ចេះ​នៅ​ពេល​ណា? គឺ​មិន​មែន​គ្រប់​កន្លែង​ទេ ដែល​យើង​ត្រូវ​ទៅ តែ​ត្រូវ​ដឹង​ថា កន្លែង​ណា​ដែល​យើង​គួរ​ទៅ?”។ ឯកឧត្ដម ថៃ នរៈសត្យា ថ្លែង​យ៉ាង​ដូច្នេះ។ លោក​បន្ត​ថា ជាក់​ស្ដែង​ឃ្លា “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ឬ​ឃ្លា”ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” មិន​គួរ​ប្រើ​ជា​សាធារណៈ​ប៉ះពាល់​ដល់​សេចក្ដី​ថ្នូរ​សង្គម​នោះ​ទេ។

 

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌

ទោះ​បី​កន្លង​មក​ការ​ផលិត​បទ​ចម្រៀង​បាន​ជួប​បញ្ហា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​លោក​នៅ​តែ​មាន​ការ​កោត​សរសើរ​ចំពោះ​អ្នក​និពន្ធ និង​តារា​ចម្រៀង​ទាំង​អស់ ដែល​បាន​ចូលរួម​បន្ត​និរន្តរភាព​បទ​ចម្រៀង​ពី​អ្នក​ជំនាន់​មុន ទោះ​បី​ជា​មាន​បញ្ហា​ខ្លះ​យ៉ាង​ណា​ក៏​ដោយ។ ហើយ​ជំនួប​ជាមួយ​អ្នក​និពន្ធ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពេល​នេះ គឺ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។

 

ជាមួយ​គ្នា​នោះ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​បទ​ចម្រៀង ក្រសួង​ត្រៀម​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្តន៍​ជា​រួម ហើយ​អាច​ឈាន​ដល់​ការ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ទៀត​ផង ប្រសិន​បើ​នៅ​តែ​មាន​អ្នក​ផ្គើន។

លោក​បន្ត​ថា៖ “ប្រសិន​បើ​ជា​អ្នក​និពន្ធ ឬ​តារា​ចម្រៀង គឺ​បញ្ឈរ​ជើង​ផ្អាក​សកម្មភាព​ចម្រៀង​របស់​គាត់ តែ​បើ​ជា​ផលិតកម្ម​វិញ យើង​ផ្អាក​សកម្មភាព​ទីផ្សារ​របស់​គាត់​តែ​ម្ដង”។

 

ប្រធាន​នាយកដ្ឋាន​រូប​នេះ​អះអាង​ថា ក្រសួង​នៅ​តែ​រក្សា​ជំហរ​លោក​ជំទាវ​រដ្ឋ​មន្ត្រី ដោយ​មិន​​ត្រួត​ពិនិត្យ​បទ​ចម្រៀង​មុន​ចេញ​នោះ​ទេ ដែល​ជា​ការ​គោរព​ដល់​សេរី​ភាព និង​ភាព​ច្នៃ​ប្រឌិត​របស់​ម្ចាស់​ស្នាដៃ។ ប៉ុន្តែ​ក្រសួង​រក្សា​សិទ្ធ​នៅ​ក្នុង​ការ​ណែ​នាំ​ដល់​សិល្បករ​ និង​ហាមប្រាម​ដល់​ស្នាដៃ​ណា ដែល​ចេញ​ផ្សាយ​ហើយ​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ និង​សីលធម៌​សង្គម៕

 

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

 

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

 

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

 

 

អត្ថបទ៖ សំ ជំនាញ