ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

យ៉ាងហោចណាស់ទាហានចំនួន ១៧នាក់បានស្លាប់និង ៣០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារទៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសម៉ាលី។ ក្រុមខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធជាច្រើនបានសម្រុកចូលទៅមូលដ្ឋានយោធាខាងលើ ដែលស្ថិតនៅក្នុងតំបន់ Nampalaនិងបើកការបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ និងរងរបួសយ៉ាងរង្គាលតែម្ដង។ ទោះជាយ៉ាងណាក្រុមចំនួន២ផ្សេងគ្នាបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

លោកប្រធានាធិបតីម៉ាលី Ibrahim Boubacar Keita បានកោះហៅឲ្យមានកិច្ចប្រជុំសន្តិសុខមួយ ជាមួយនឹងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីបានដឹងពីការវាយប្រហារបណ្ដាលឲ្យមានទាហានស្លាប់យ៉ាងច្រើនបែបនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសម៉ាលីមានដូចជា ក្រុមជនជាតិភាគតិច និងក្រុមជីហាដនិយមជាដើម ខណៈក្រុមទើបបង្កើតថ្មីមួយបាននិយាយថា ខ្លួនជាអ្នកវាយប្រហារទៅលើមូលដ្ឋានយោធាម៉ាលី ដើម្បីជាការឆ្លើយតបទៅនឹងកងទ័ពម៉ាលី ដែលបានវាយប្រហារទៅលើក្រុមជនជាតិភាគតិច Fulani។ ជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Ansar Dine ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះផងដែរ៕

ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា

ប្រភព៖ sabay

  • ទាហាន​ម៉ាលី​ជិត​៥០​នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​ចូល​បាញ់​ស្លាប់ និង​របួស​រង្គាល ក្នុង​មូលដ្ឋាន​យោធា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: