ច្របាច់​ពងស្វាស​ប្តី​រហូត​ស្លាប់ ត្រឹម​ពេល ៥ នាទី

ច្របាច់​ពងស្វាស​ប្តី​រហូត​ស្លាប់ ត្រឹម​ពេល ៥ នាទី

នៅភាគខាងត្បូងនៃប្រទេសវៀតណាម ខេត្ត Tien Giang មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ក្រោយពីជម្លោះរវាងប្តីប្រពន្ធមួយគូ ។

យោងតាមសារព័ត៌មានវៀតណាម គេបានដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលលោក Khai បានមកលេងអតីតប្រពន្ធគាត់ ក្រោយពីបែកគ្នាយូរឆ្នាំ តែលោកខឹងយ៉ាងខ្លាំង ដោយសារប្រពន្ធគាត់ និង កូនស្រីបដិសេធមិនព្រមឲ្យគាត់ចូលផ្ទះ ។ ដោយសារតែកំហឹង រូបលោកក៏បានទាញរណាមកផ្តាច់សោចោល ហើយបន្ទាប់ពីលោកចូលដល់ក្នុងផ្ទះ ជម្លោះដ៏ក្តៅគគុកក៏បានកើតឡើង ។ ប្តីរូបនោះក៏បានវាយប្រពន្ធជាមួយកណ្តាប់ដៃធ្ងន់ៗក្រោយជម្លោះ ហើយទោះបីជាមានការឃាត់ពីកូនស្រី ក៏គាត់មិនឈប់ឡើយ ថែមទាំងវាយលើកូនស្រីថែមទៀត ។ ដោយសារតែភ្លេចខ្លួនមួយរំពេច អតីតប្រពន្ធនាង Chuong ក៏មានឱកាសចាប់ច្របាច់ពងស្វាសប្តី រហូតដួលទៅលើដី រួចនៅតែបន្តច្របាច់មិនព្រលែងដៃ ។ ប្រហែលជា ៥ នាទី ទើបនាងលែងដៃ ដោយសារតែអ្នកជិតខាងមកដល់ ហើយលោក Khai ក៏បានសន្លប់បាត់ទៅ ។

ពេលដែលលោក Khai បានបញ្ជូនមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានឲ្យដឹងថា លោក Khai បានបាត់បង់ជីវិតទៅហើយ ។ គ្រូពេទ្យក៏បានប្រាប់ដែរថា ការស្លាប់របស់លោក Khai គឺដោយសារតែ ការស្លាក់អាហារនៅបំពង់ខ្យល់ដែលធ្វើឲ្យពិបាកដកដង្ហើមបូករួមនឹងការឈឺចាប់នៅត្រង់ពងស្វាសលើសពីធម្មតា ៕

ប្រភព៖ pmhotnews

  • ច្របាច់​ពងស្វាស​ប្តី​រហូត​ស្លាប់ ត្រឹម​ពេល ៥ នាទី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: