​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

កូនកំលោះ កូនក្រមុំមានវ័យខុសគ្នាដាច់ស្រលះមួយគូ បានធ្វើឲ្យបងប្អូនសាច់ញាតិ រួមទាំងមនុស្សជាច្រើន ភ្ញាក់ផ្អើល ក្រោយអ្នកទាំងពីរសម្រេចដឹកដៃគ្នាចូលរោងជ័យ។

​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

កូនក្រមុំឈ្មោះ Almeda អាយុ ៧១ឆ្នាំ មកពីរដ្ឋ Tennessee សហរដ្ឋអាមេរិក បានធ្លាក់ក្នុងអន្លង់ស្នេហ៍កំលោះវ័យ ១៧ឆ្នាំ ឈ្មោះ Gary Hardwick បន្ទាប់ពីបានជួបគ្នាក្នុងពិធីបុណ្យសពកូនប្រុសរបស់លោកយាយ Almeda ត្រឹមតែ ៣សប្ដាហ៍ក្រោយប៉ុណ្ណោះ។

កូនក្រមុំជាជំនួយការផ្សារទំនើបមួយរូបនេះនិយាយថា “ខ្ញុំមិនបានស្វែងបុរសវ័យក្មេងជាគូជីវិតទេ ប៉ុន្តែ Gary ខ្លួនឯង ចេះតែដើរតាមខ្ញុំ។ ខ្ញុំគ្រាន់តែដឹងថា គេជាបុរសវ័យជំទង់ម្នាក់ប៉ុណ្ណោះ”។កូនក្រមុំជាម្ដាយមានកូន ៤នាក់ខាងលើ បានខូចចិត្ត អស់សង្ឃឹមយ៉ាងខ្លាំង ក្រោយក្លាយជាស្ត្រីមេម៉ាយ រួចបាត់បង់កូនប្រុសច្បងលោក Robert ម្នាក់ទៀត ដែលកើតជំងឺប្រកាច់។

លោក Gary ជាបុរសដែលតែងតែចាប់អារម្មណ៍លើស្ត្រីចំណាស់ៗជាងខ្លួនប្រាប់ថា គាត់ដំបូងក៏មិនសប្បាយចិត្តនឹងទំនាក់ទំនងជាមួយស្ត្រីវ័យ ៧៧ឆ្នាំនេះទេ ប៉ុន្តែក្រោយបានជួបគ្នានៅពិធីបុណ្យសព យើងទាំងពីរមិនអាចឈប់គិតពីគ្នាបានទេ។

Gary បានខ្សឹបប្រាប់អ្នករៀបចំពិធីបុណ្យសព ដែលជាភរិយាសពថា “ ខ្ញុំចូលចិត្ត Almeda ព្រោះគាត់ជាស្ត្រីអស្ចារ្យ មានកែវភ្នែកពណ៌ខៀវ” ហើយបន្តិចក្រោយមក លោកយាយ Almeda ឆ្លើយតបវិញថាគាត់ក៏ចូលចិត្តកំលោះនេះដែរ”។

ប៉ុន្មានថ្ងៃបន្ទាប់ ពួកគេបានណាត់ជួបគ្នាចេញទៅខាងក្រៅ និងស្គាល់ចិត្តគំនិតគ្នាកាន់តែស៊ីជម្រៅរយៈពេល២សប្ដាហ៍ Gary បានសារភាពស្នេហ៍ និងមួយសប្ដាហ៍ក្រោយពួកគេក៏ដឹកដៃគ្នាចូលរោងការតែម្ដង៕

​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​ ​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​ ​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​ ​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​ ​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

ប្រភព៖ sabay

  • ​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:កំសាន្ត
Tags: