ចំណង​ស្នេហ៍ Lee Min Ho និង Suzy ប្រេះឆា

ចំណង​ស្នេហ៍​របស់​កំលោះ​សង្ហា Lee Min Ho និង​កញ្ញា​រូប​ស្រស់ Suzy Bae បាន​ដល់​ផ្លូវបំបែក ដោយ​ពួក​គេ​យល់​ថា ការ​ចែកផ្លូវ​គ្នា​ជា​ជម្រើស​ល្អ​បំផុត ។ ការ​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​នេះ​គ្មាន​បញ្ហា​អ្វី​ធំដុំ​ទេ ពោល​គឺ​អ្នក​ទាំង​ពីរ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ជាមួយ​គ្នា ។

មុន​នឹង​ឈាន​ដល់​ការ​ប្រកាស​ជា​សាធារណៈ​ពី​ចំណង​ស្នេហ៍​នេះ ដាច់ដោច​តារា​សម្តែង​ប្រុស​វ័យ​២៩​ឆ្នាំ Lee Min Ho បាន​ប្រារព្ធ​ធ្វើ​ពិធី​ខួបកំណើត​របស់​លោក​ដោយ​គ្មាន​នាង Suzy Bae ហើយ​មាន​អ្នកគាំទ្រ​រិះគន់ ចំ​ៗ​គួប​ផ្សំ​នឹង​ការ​មមាញឹក​ការងារ ។ 

ដោយឡែក​យោង​តាម​គេហទំព័រ​បរទេស International Business Times កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នាង Song Hye Kyo គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បែកបាក់​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ទីភ្នាក់ងារ​របស់​ពួក​គេ​មិន​បាន​បកស្រាយ​ជុំវិញ​ព័ត៌មាន​ពាក់ព័ន្ធ​បែកបាក់​នេះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​លើក​ឡើង​ថា រឿង​ស្នេហា​របស់​តារា​ប្រុស​-​ស្រី​អាច​ជា​ចំណុច​ទាក់ទាញ​ជាង​ការ​សម្តែង​ទៅ​ទៀត ៕