ជិះម៉ូតូលឿនទៅបុកទ្វារឡាន Lexus 570 2016 សំណាងល្អប៉ះចំម្ចាស់ឡានចិត្តធម៌ គ្រាន់តែអប់រំ អត់ឲ្យសង!

ពិតជាគំរូល្អក្នុងសង្គម‬! យុវជនម្នាក់បើកម៉ូតូលឿនទៅបុករថយន្ដឡិចស៊ិច៥៧០ស៊េរីថ្មីដឹងខ្លួនខុសលើដៃសំពះសំុទោស ប៉ះចំម្ចាស់រថយន្ដចិត្តធម៌ អាណិតមិនបាច់អោយសងថ្លៃខូចខាតរថយន្តហើយនៅនិយាយអប់រំយុវជននោះថែមទៀត..!!!

ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១០៥កែងនិងផ្លូវ៣០៤ ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។

យោងទៅតាមប្រភពព៍ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេយុវជនម្នាក់បានជិះម៉ូតូនិចមួយគ្រឿង ជិះតាមបណ្ដោយផ្លូវ ៣០៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខណដែលមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកចំហៀងខាងឆ្វេង ចំពាក់កណ្ដាល រថយន្ដ៥៧០ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 2AO-6866 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនល្មមដែរ បុកយ៉ាងពេញទំហឹងនណ្ដាលអោយភាគីខាងរថយន្ដខូចខាតទ្វាមួយ។

ប្រភពៈ khmer-press


Related Posts