ឃាតកម្មសម្លាប់នារីម្នាក់ ទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទី ខេត្តតាកែវ, សង្ស័យឃាតកជាស្រីដូចគ្នា

(តាកែវ)៖ នារីវ័យក្មេងម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ

លោកបានបន្តទៀតថា នៅពេលនេះកម្លាំងនគរបាល បាននិងកំពុងចុះស្រាវជ្រាវលើករណីនេះហើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកកន្លងទៅនេះ ករណីមួយវិញទៀត  នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលឆោឡោពេញស្រុកពេញភូមិ នៅវេលាម៉ោង​១១៖​៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិចាន ឃុំចាន ស្រុកព្រែកកប្បាស ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលជាកូន​បង្កើតរបស់ពជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់មានជំងឺសរសៃប្រសាទចំនួន៤ឆ្នាំ មកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ។

ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រែកកប្បាស ដើម្បីធ្វើ​ការ​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីពិនិត្យចប់រួចរាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាមប្រពៃ​ណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត