ផលិតកម្ម​សហរដ្ឋអាមេរិក​មាន​សកម្មភាព​រស់​រវើក និង​ល្អ​ប្រសើរ

សហរដ្ឋអាមេរិក ៖ ជា​ប្រវត្តិសាស្ត្រ វិស័យ​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​មិន​គួរ​ឱ្យ​ជឿ​ទៅ​លើ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ។ ដោយសារ​សហរដ្ឋអាមេរិក ជា​ក្បាលម៉ាស៊ីន​ឧស្សាហកម្ម​ក្នុង​សតវត្សរ៍​ទី​២០ នាំ​ឲ្យ​ផលិតកម្ម​របស់​ប្រទេស​នេះ ពិតជា​បាន​ជំរុញ​សហរដ្ឋអាមេរិក​ក្លាយជា​មហាអំណាច​នា​ពេល​បច្ចុប្បន្ន​នេះ ។

នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​ផលិត  យើង​កំពុង​សំដៅ​ដល់​ដំណើរការ​នៃ​ការ​ផ្លាស់​ប្តូរ​វត្ថុធាតុដើម​ឲ្យ​ក្លាយជា​ផលិតផល​ថ្មី ។ ផលិតកម្ម​នៃ​រថយន្ត គ្រឿងសង្ហារិម គ្រឿងចក្រ​ខួង​យក​ប្រេង និង​ថ្នាំ សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ប្រភេទ​នៃ​ការ​ផលិត​នេះ ។

ស្តាប់​ទៅ វា​ដូច​ជា​វិស័យ​មួយ​ដែល​មិន​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ផលិតកម្ម​នេះ គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ឧបករណ៍ និង​បច្ចេកវិទ្យា ដែល​ត្រូវ​បាន​ប្រើ​នៅ​ទូ​ទាំង​វិស័យ​ជា​ច្រើន ។ ការ​ថែទាំ​សុខភាព ការ​សាងសង់ ថាមពល​ពន្លឺព្រះអាទិត្យ ថាមពលនុយក្លេអ៊ែរ និង​ការ​ច្នៃប្រឌិត​រថយន្ត ដែល​របស់​ទាំងអស់​សុទ្ធតែ​ចាប់ផ្តើម​ដោយ​ការ​បង្កើត​ផលិតផល​មួយ ហើយ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​ក្នុង​ការ​សម្រប​ខ្លួន វិវឌ្ឍន៍ និង​កែ​លម្អ​អ្វី​ទាំងអស់​ដែល​យើង​បង្កើត ។ ផលិតកម្ម ជា​ផ្នែក​មួយ​នៃ​គន្លឹះ​ឧស្សាហកម្ម​ដើម្បី​ជំរុញ​ទៅ​មុខ ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​នៃ​សហរដ្ឋអាមេរិក ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​២៥០% ក្នុង​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​សម្រាប់​បុគ្គលិក​ម្នាក់ ចាប់តាំងពី​ឆ្នាំ​១៩៨៧ ។
ក្នុង​អំឡុង​សតវត្ស​ទី​២១​នេះ ប្រទេស​ចិន​ជា​មហាអំណាច​នៃ​ផលិតកម្ម ។ ការ​សន្មត​ជា​សាធារណៈ​ថា ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ថយ​ចុះ ដែល​វា​ជា​លទ្ធផល​ពិត​មួយ។ ការ​ពិត សូ​ម្បី​តែ​នៅ​ក្នុង​ឆ្នាំ​២០១០ គេហទំព័រ Business Insider បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន ត្រូវ​មាន​ផែនការ​ដើម្បី​វិនិយោគ​នៅ​ក្នុង​រដ្ឋ Idaho ។

ជាង​៩% នៃ​ចំនួន​ប្រជាជន​នៅ​សហរដ្ឋអាមេរិក គឺជា​និយោជក​ក្នុង​វិស័យ​ផលិតកម្ម ហើយ​ពួក​គេ​រក​ប្រាក់​ចំណូល​បានជា​មធ្យម ២៥,៥៨​ដុល្លារ​/​ម៉ោង ច្រើន​ជាង​ប្រាក់​ចំណូល​មធ្យម​ថ្នាក់​ជាតិ ដែល​មាន​ចំនួន​ត្រឹមតែ​២១,៣២ ដុល្លារ​/​ម៉ោង ។ ចំនួន​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ ប៉ុន្តែ​ស្ថានការណ៍​នេះ​កំពុង​ងើបឡើង​វិញ​ជា​លំដាប់ ហើយ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា កម្មករ​៣,៥​នាក់​បន្ថែម​ទៀត​ដែល​គេ​ត្រូវការ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ដើម្បី​បំពេញតម្រូវការ​ផលិតកម្ម​ក្នុងស្រុក​របស់​សហរដ្ឋអាមេរិក  ៕