ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ជិះ​កង់​ដឹក​អង្គរ​ត្រូវ​រថយន្ត​១​គ្រឿង​បុក ចំ​ពីក្រោយ​ប៉ើង​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​របួស​ធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ក្បាល​ធ្ង​ន​ធ្ង​រ ដោយសារ​រថយន្ត​ហា​ព្រី​ត​១​គ្រឿង បើក​បុក​គាត់​កំពុង​ជិះ​កង់​ដឹក​អង្ករ​ចំ​ពីក្រោយ ប៉ើង​ផ្លោង​ផ្ទប់​នឹង​កញ្ចក់រ​យន្ត​ហើយ​​ធ្លាក់​ផ្ងាក​ក្រោយ​បោក​ក្បាល​នឹង​ថ្នល់ជាតិ​។ ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បើក​រត់​ជាង​៣​គីឡូម៉ែត្រ ទើបត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត ទាំង​អ្នកបើកបរ​។ ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំង​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ថានីយ​ប្រេង​ត្រពាំង​គង ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​ចំណាស់​ជា​ជនរងគ្រោះ​មានឈ្មោះ ចាន់ ទុន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។ មុនពេល​កើតហេតុ​គាត់​បាន​ជិះ​កង់​ឌុប​អង្ករ​១​បាវ​៤០​គីឡូ​ពី​ផ្ទះ​យកមក​លក់​នៅ​ផ្សារលើ​លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​កាមរី​ហា​ព្រី​ត​១​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T- 6663 បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន បុក​កង់​ស្ត្រី​ចំណាស់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ប៉ើង​ចូល​កញ្ចក់​រថយន្ត ហើយ​ធ្លាក់​បោក​ក្បាល​ខាងក្រោយ ផ្ទប់​នឹង​ថ្នល់ជាតិ រងរបួស​ធ្ងន់​។

ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ បញ្ជូន​តៅ​កាន់​មន្ទីរពេទ្យបង្អែក​ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​។ ចំណែក​អ្នកបើករថយន្ត​បង្ក​វិញ ក្រោយពេល​កើតហេតុ បាន​បន្ថែម​ល្បឿន​រថយន្ត​រត់គេចខ្លួន រហូតដល់​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ដែ​
​ល​មាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត​ទាំង​អ្នកបើកបរ បញ្ជូនមក​ឃាត់ខ្លួន​នៅក្នុង​អធិកា​រដ្ឋា​នគរបាល​ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​អោយដឹងថា​៖ អ្នកបើកបរ​រូបនោះ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង មុខរបរ​ជា​អ្នករត់​តាក់ស៊ី គេ​មិនទាន់​ប្រាប់​ឈ្មោះ​គេ​នៅឡើយ​ទេ តែ​គេ​ថា​គេ​មាន​បង​ប្អូនគេ​ធ្វើ​ប៉េអឹម​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​គេ​នឹង​អោយ​បង​ប្អូនគេ​មកជួយ​ដោះស្រាយ​រឿងនេះ​។ ប៉ុន្តែ​តាមផ្លូវ​ច្បាប់ ការបើកបរ​បុក​មនុ​ស្ស​អោយរ​បួស ហើយ​បើក​រត់គេច​ពី​ការទទួលខុសត្រូវ​បែបនេះ និង​មានទោស​ជាប់ពន្ធនាគារ ហើយ​បើ​ជនរងគ្រោះ​ពិការភាព​ទៀត​នោះ និង​រឹតតែ​មានទោស​ធ្ងន់ធ្ងរ​ថែមទៀត​។​ចំពោះ​ករណីនេះ​សមត្ថកិច្ច​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រួចហើយ​ដែល​អ្នកបើកបរ​រូបនេះ​នឹង​អាច​ត្រូវ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខត្ត​កំពង់ឆ្នាំង​៕ រិ​ទ្ធិ ជ័យ​ ​

KA-20-07-2016-03 KA-20-07-2016-04 KA-20-07-2016-05 KA-20-07-2016-06 KA-20-07-2016-07 KA-20-07-2016-09