អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

អ្នកនិពន្ធ និងតំណាងផលិតកម្មនានាប្រមាណជិត ៣០ នាក់កំពុងចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌តាមការកំណត់ ដោយពិភាក្សាលើរបៀបវារៈមួយចំនួនរួមមានវិធានទប់ស្កាត់ភាពមិនប្រក្រតីក្នុងការផលិតបទចម្រៀងផងដែរ។

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌
ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌

ឯកឧត្ដម ថៃ នរៈសត្យា ដែលបានចូលរួមជាអធិបតីភាពក្នុងការប្រជុំនោះមានប្រសាសន៍ថា គ្រប់អ្នកនិពន្ធជំនាន់ក្រោយទាំងអស់សុទ្ធសឹងតែចេះប្រើប្រាស់ការស្រមើស្រមៃរបស់ខ្លួន និងភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីបង្កើតបានជាបទចម្រៀងសម្រាប់បម្រើអារម្មណ៍មហាជន។ ប៉ុន្តែពួកគេមួយចំនួនមិនទាន់ប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុងកាលៈទេសៈត្រឹមត្រូវនៅឡើយ។

“ចេះខ្ញុំទទួលស្គាល់ថាចេះហើយ ហើយយើងត្រូវដឹងថា ចេះនៅពេលណា? គឺមិនមែនគ្រប់កន្លែងទេ ដែលយើងត្រូវទៅ តែត្រូវដឹងថា កន្លែងណាដែលយើងគួរទៅ?”។ ឯកឧត្ដម ថៃ នរៈសត្យា ថ្លែងយ៉ាងដូច្នេះ។ លោកបន្តថា ជាក់ស្ដែងឃ្លា “ទាល់តែយូរទើបស៊ីអូនបាន” ឬឃ្លា”ស៊ីបានចេះតែស៊ីទៅ” មិនគួរប្រើជាសាធារណៈប៉ះពាល់ដល់សេចក្ដីថ្នូរសង្គមនោះទេ។

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

ទោះបីកន្លងមកការផលិតបទចម្រៀងបានជួបបញ្ហាច្រើនយ៉ាងណាក្ដី ក៏លោកនៅតែមានការកោតសរសើរចំពោះអ្នកនិពន្ធ និងតារាចម្រៀងទាំងអស់ ដែលបានចូលរួមបន្តនិរន្តរភាពបទចម្រៀងពីអ្នកជំនាន់មុន ទោះបីជាមានបញ្ហាខ្លះយ៉ាងណាក៏ដោយ។ ហើយជំនួបជាមួយអ្នកនិពន្ធ និងស្ថាប័នពាក់ព័ន្ធនៅពេលនេះ គឺដើម្បីស្វែងរកដំណោះស្រាយ។

 

ជាមួយគ្នានោះ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងការផលិតបទចម្រៀង ក្រសួងត្រៀមបង្កើតក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ជារួម ហើយអាចឈានដល់ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅទៀតផង ប្រសិនបើនៅតែមានអ្នកផ្គើន។

លោកបន្តថា៖ “ប្រសិនបើជាអ្នកនិពន្ធ ឬតារាចម្រៀង គឺបញ្ឈរជើងផ្អាកសកម្មភាពចម្រៀងរបស់គាត់ តែបើជាផលិតកម្មវិញ យើងផ្អាកសកម្មភាពទីផ្សាររបស់គាត់តែម្ដង”។

 

ប្រធាននាយកដ្ឋានរូបនេះអះអាងថា ក្រសួងនៅតែរក្សាជំហរលោកជំទាវរដ្ឋមន្ត្រី ដោយមិនត្រួតពិនិត្យបទចម្រៀងមុនចេញនោះទេ ដែលជាការគោរពដល់សេរីភាព និងភាពច្នៃប្រឌិតរបស់ម្ចាស់ស្នាដៃ។ ប៉ុន្តែក្រសួងរក្សាសិទ្ធនៅក្នុងការណែនាំដល់សិល្បករ និងហាមប្រាមដល់ស្នាដៃណា ដែលចេញផ្សាយហើយមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម៕
អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌

អត្ថបទ៖ សំ ជំនាញ
ប្រភព៖ sabay

  • អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ជិត ៣០ នាក់​ចូល​ជួប​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: