អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

ការមានកម្រិតកូឡេស្តេរ៉ុល ខ្ពស់អាចធ្វើឱ្យអ្នកងាយប្រឈមនឹងបញ្ហាដាច់សរសៃឈាម ឬគាំងបេះដូងជាដើម។ ហេតុនេះហើយអ្នកមានបញ្ហានេះតែងប្រយ័ត្នជាខ្លាំងក្នុងជម្រើសទទួលទាន។ បើអាហារណាដែលធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ នោះពួកគេពិតជានឹងមិនហ៊ានទទួលទាននោះទេ។ ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកមានបញ្ហាកូឡេស្តេរ៉ុលឡើងខ្ពស់យល់ខុសចៀសមិនទទួលទាន៖

ស៊ុត

អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

 

ស៊ុតពិតជាមានផ្ទុកកូឡេស្តេរ៉ុលពិតមែន ហើយមនុស្សជាច្រើនគិតថាវាមិនល្អចំពោះសុខភាព។ តែអ្នកជំនាញសុខភាពអះអាងថា ស៊ុតជាអាហារដែលមានសុវត្ថិភាពទៅវិញទេ។ បើអ្នកខ្លាចថាវាអាចធ្វើឱ្យកូឡេស្តេរ៉ុលឡើងខ្ពស់ អាចញ៉ាំត្រឹមតែផ្នែកស កុំញ៉ាំផ្នែកក្រហមក៏បាន។

គ្រឿងសមុទ្រ

អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

មនុស្សជាច្រើនយល់ថា គ្រឿងសមុទ្រសម្បូរដោយកូឡេស្តេរ៉ុល។ តាមពិតទៅ ការទទួលទានត្រីសមុទ្រស្រស់ៗអាចជួយឱ្យអ្នកមានកម្រិតកូឡេស្តេរ៉ុលក្នុងភាពប្រសើរមួយ ហើយបន្លែដែលផ្សំជាមួយនឹងត្រីក៏ជួយការពារបេះដូងអ្នកផងដែរ។

គ្រាប់ផ្លែឈើ/បន្លែ 

អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

ក្នុងគ្រាប់ផ្លែឈើ/បន្លែមានផ្ទុកដោយសារធាតុសរសៃ និងប្រុតេអ៊ីន។ វាអាចជួយបង្កើនកូឡេស្តេរ៉ុលល្អក្នុងរាងកាយអ្នក បើសិនអ្នកដាក់បញ្ចូលវាក្នុងរបបអាហារ។

សូកូឡាខ្មៅ

អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

ការសិក្សាជាច្រើនបង្ហាញថា សូកូឡាខ្មៅអាចរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយអ្នកឱ្យមានតុល្យភាព បើទោះបីជាមនុស្សជាច្រើនយល់ថាវានឹងធ្វើឱ្យអ្នកឡើងទម្ងន់ក៏ដោយ។ មិនខុសទេ ការទទួលទានវាក្នុងបរិមាណសមរម្យគឺជារឿងដ៏ប្រសើរបំផុតមួយ។

ទឹកដោះគោជូរ

អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!

ការទទួលទានទឹកដោះគោជូរជាប្រចាំជារឿងប្រសើរមួយ។ វាអាចកាត់បន្ថយកម្រិតប្រឈមនឹងបញ្ហាបេះដូង និងមានផ្ទុកកូឡេស្តេរ៉ុលទាបផងដែរ។

ប្រភព ៖ mohameas

  • អាហារ​ទាំង​នេះ មិន​ធ្វើ​ឱ្យ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​នោះ​ទេ!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:សុខភាព
Tags: