ងាយ​កើត​ជំងឺមហារីក​ស្បូន ប្រសិន​មនុស្ស​ស្រី​ទទួលយក “​ទម្លាប់​អាក្រក់​” ទាំងនេះ !

យោងតាមការសិក្សាស្រាវជ្រាវកន្លងៗមករបស់ពួកអ្នកវិទ្យាសាស្ត្រ, នោះជំងឺមហារីកមាត់ស្បូនជាប្រភេទមហារីកមួយ ដែលមានអត្រាស្ត្រីកើតច្រើនទី២នៅលើពិភពលោក ។ ខាងក្រោមនេះជា “ទម្លាប់អាក្រក់” មួយចំនួន ដែលងាយបណ្តាលឲ្យស្ត្រីកើតមហារីកស្បូន៖

. តានតឹងស្មារតីអូសបន្លាយ

ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ការដែលស្ត្រីរស់នៅក្នុងស្ថានភាពតានតឹងជាប្រចាំ, ស្ត្រេសធ្ងន់ធ្ងរ នឹងមានហានិភ័យកើតជំងឺមហារីកខ្ពស់ ។

អាស្រ័យហេតុនេះ ដើម្បីបញ្ចៀសជំងឺមហារីកមាត់ស្បូន អ្នកត្រូវរក្សាស្មារតីសុទិដ្ឋិនិយម, រីករាយ, ចូលរួមសកម្មភាពកណ្តាលវាល ឬ ហាត់ប្រាណ Yoga ដើម្បីសម្រួលស្មារតី ។

. មិនអនាម័យទ្វាមាសស្អាតបាត
តាមការស្រាវជ្រាវអត្រាកើតមហារីកមាត់ស្បូនរបស់ស្ត្រី នៅតំបន់ជនបទជាមួយនឹងលក្ខខណ្ឌអនាម័យអន់ ខ្ពស់ជាងច្រើនដងប្រៀបនឹងនៅទីក្រុង ។ រឿងនេះបញ្ជាក់ថា ការអនាម័យរាងកាយ ពិសេសគឺ “ទ្វាមាស” នឹងជួយទប់ស្កាត់ និងរុញច្រានហានិភ័យវីរុសលុកលុយ និងបង្កជាមហារីក ។

. របបជីវជាតិមិនគ្រប់គ្រាន់
ការដែលសរីរាង្គខ្វះវីតាមីន A អាចធ្វើឲ្យកើនលទ្ធភាពបង្កើតជាមហារីករបស់ពពួកវីរុសនិយាយរួម និងវីរុសបង្កមហារីកមាត់ស្បូន និយាយដោយឡែក ។ មនុស្សស្រីគួរទទួលទានបន្ថែមពពួកអាហារដូចជាការ៉ុត, ថ្លើម, ស៊ុត, សាច់គោ… ។

. ជក់បារី
ការជក់បារី ឬ ហិតផ្សែងសុទ្ធតែជាមូលហេតុបង្កជាជំងឺមហារីកជាច្រើន ក្នុងនោះរួមទាំងមហារីកមាត់ស្បូន ។

យើងស្មានថា បញ្ហា២នេះហាក់មិនពាក់ព័ន្ធ, ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថា សារជាតិគ្រោះថ្នាក់ក្នុងផ្សែងបារីជាមូលហេតុចំបងបំផ្លាញកោសិកាល្អ និងរុញលឿនដំណើរការរីកចម្រើនរបស់កោសិកាកំណាច ។

. សម្រាលកូនពេលនៅក្មេង
ការបង្កើតកូនមុនអាយុ ១៧ ឆ្នាំ នឹងធ្វើឲ្យមនុស្សស្រីមានអត្រាកើតជំងឺយ៉ាងខ្ពស់ ។ មូលហេតុ គឺនៅវ័យនេះ ប្រដាប់បន្តពូជរបស់ស្ត្រីពុំទាន់រីកចម្រើនពេញលេញ ក៏ដូចខ្វះចំណេះដឹងក្នុងបញ្ហាអនាម័យ ។

ទន្ទឹមនោះ ការប្រើថ្នាំពន្យារកំណើតច្រើនពេកក៏នឹងនាំមកនូវឥទ្ធិពលបន្ទាប់បន្សំពាក់ព័ន្ធដល់មហារីកមាត់ស្បូនផងដែរ ៕


ងាយ​កើត​ជំងឺមហារីក​ស្បូន ប្រសិន​មនុស្ស​ស្រី​ទទួលយក “​ទម្លាប់​អាក្រក់​” ទាំងនេះ !

ស្ត្រី​ម្នាក់​សម្រាល​បានកូន​ភ្លោះ​ ៤​ នាក់​ នៅ​ខេត្តព្រះវិហារ​

ងាយ​កើត​ជំងឺមហារីក​ស្បូន ប្រសិន​មនុស្ស​ស្រី​ទទួលយក “​ទម្លាប់​អាក្រក់​” ទាំងនេះ !

ការ​រក​ឃើញ​មួយ​នៅ​អូស្ដ្រាលី​អាច​ជួយ​ព្យាបាល​ជំងឺ​អេដស៍