បេសកកម្មប្រចាំសប្ដាហ៍ របស់ PNN ទទួលការចាប់អារម្មណ៍ ច្រើនពីមហាជន

បន្ទាប់ពីចេញផ្សាយបានពីរសប្ដាហ៍ កម្មវិធី “បេសកកម្មប្រចាំសប្ដាហ៍” របស់ស្ថានីយទូរទស្សន៍ PNN បានទទួលការចាប់អារម្មណ៍ច្រើនគួរឲ្យកត់សម្គាល់ពីមហាជនទូទៅ។

បទយកការណ៍ពិសេសមួយ ស្ដីពីសារធាតុគីមីក្នុងចំណីអាហារ របស់កម្មវិធី “បេសកកម្មប្រចាំសប្ដាហ៍” មានអ្នកចូលទស្សនាជាង ១៣០.០០០នាក់ និងចែករំលែកជាង ៧.០០០ដង ក្នុងពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

លោក ប៉ែន បូណា និពន្ធនាយក នៃស្ថានីយទូរទស្សន៍ PNN មានប្រសាសន៍ថា បេសកកម្មប្រចាំសប្ដាហ៍ ឬ Mission of the Week ជាកម្មវិធីថ្មីសន្លាងរបស់ PNN ដែលមានរយៈពេលកន្លះម៉ោង និងផ្សាយរៀងរាល់សប្ដាហ៍។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ការបង្កើតកម្មវិធីនេះឡើង មានលក្ខណៈពិសេសសំខាន់ពីរ៖ ទីមួយ គឺការផ្តល់ព័ត៌មានស៊ីជម្រៅពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខុសពីព័ត៌មានប្រចាំថ្ងៃដែលយើងបានផ្សាយ និងទីពីរ របៀបបង្ហាញព័ត៌មានក្នុងកម្មវិធីនេះមានលក្ខណៈជាព័ត៌មានផង និងបូកផ្សំនឹងការកម្សាន្តផងដែលអាចអនុញ្ញាតឲ្យមហាជនគ្រប់គ្នាមិនថា បុរស ស្ត្រី និងយុវវ័យទេ អាចមើលបាន»។

គិតត្រឹមខែកក្កដានេះ ស្ថានីយទូរទស្សន៍ PNN ផ្សាយបានមួយឆ្នាំហើយ ហើយបើតាមលោក ប៉ែន បូណា ត្រឹមតែរយៈពេលមួយឆ្នាំ កម្មវិធីព័ត៌មានរបស់ PNN ទទួលបានការគាំទ្រពីមហាជនទូទៅច្រើន៉ាងច្រើន ដែលធ្វើឲ្យព័ត៌មានរបស់ស្ថានីយទូរទស្សន៍ថ្មីមួយនេះបានឈានមកឈរនៅលំដាប់លេខ១។

លោក ប៉ែន បូណា បន្ថែមយ៉ាងដូច្នេះ៖ « យើងសង្ឃឹមថា បេសកកម្មប្រចាំសប្ដាហ៍ នឹងផ្ដល់ជម្រើសបន្ថែមដល់មហាជនដែលចូលចិត្តទស្សនាព័ត៌មានរបស់ស្ថានីយទូរទស្សន៍ PNN។ តាមរយៈ កម្មវិធី បេសកកម្មប្រចាំសប្ដាហ៍ ទស្សនិកជននឹងបានជ្រាបនូវបញ្ហានានាដែលមានសារសំខាន់ចំពោះការរស់នៅរបស់ពួកគាត់ ហើយដែលគេមិនសូវបានលើកយកមកនិយាយឲ្យបានលម្អិត»។

បេសកកម្មប្រចាំសប្តាហ៍ មានផ្សាយជូនរៀងរាល់ថ្ងៃសុក្រវេលាម៉ោង ៨ និង៣០ នាទី ដល់ ម៉ោង ៩ យប់ និងចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃសៅរ៍វេម៉ោង ១២ ដល់ម៉ោង ១២ និង៣០ នាទីថ្ងៃត្រង់។

PNN ជាស្ថានីយទូរទស្សន៍ក្នុងស្រុកថ្មី និងទំនើបបំផុត ដែលផ្ដោតលើកម្មវិធីកម្សាន្តសម្បូរបែបជាចម្បង ប៉ុន្តែ ក្នុងនោះប្រមាណជា ៤០ភាគរយនៃកម្មវិធីផ្សាយទាំងមូល ក៏ផ្ដោតលើព័ត៌មានដែលមានវិជ្ជាជីវៈ និងតុល្យភាពត្រឹមត្រូវផងដែរ៕

ទស្សនាបទយកការណ៍ពិសេសទាំងបីវគ្គស្ដីពី ”សារធាតុគីមីក្នុងចំណីអាហារ” របស់កម្មវិធីបេសកកម្មប្រចាំសប្តាហ៍សូមចុច៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បេសកកម្មប្រចាំសប្ដាហ៍ របស់ PNN ទទួលការចាប់អារម្មណ៍ ច្រើនពីមហាជន

បេសកកម្មប្រចាំសប្ដាហ៍ របស់ PNN ទទួលការចាប់អារម្មណ៍ ច្រើនពីមហាជន

បេសកកម្មប្រចាំសប្ដាហ៍ របស់ PNN ទទួលការចាប់អារម្មណ៍ ច្រើនពីមហាជន

បេសកកម្មប្រចាំសប្ដាហ៍ របស់ PNN ទទួលការចាប់អារម្មណ៍ ច្រើនពីមហាជន