ស្ទីល​ពាក់មួក​សុវត្ថិភាព​របស់​ស្ត្រី​ម្នាក់ កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​

6 Videos


ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់កំពុងក្លាយជាចំណាប់អារម្មណ៍ថ្មីនោះលើប្រព័ន្ធអ៊ិនធឺរណេតបន្ទាប់ពីមានអ្នកដំណើរជាច្រើនថតបានស្ទីលពាក់ម៉ួកសុវត្ថិភាពដ៏ប្លែកអស្ចារ្យរបស់នាងក្នុងកំឡុងពេលដែលធ្វើដំណើរតាមដងផ្លូវ ។

រូបថតដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook នេះដែរត្រូវបានបង្ហោះចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់ទៀត និង បានចាត់ទុកថា ស្ទីលពាក់មួកសុវត្ថិភាពប្លែកពីគេរបស់ស្ត្រីរូបនេះគឺជារឿងកប្លែង ។ មានម្ចាស់គណនី Facebook ម្នាក់បាននិយាយបែបកំប្លែងថា «ព្រោះនាងមិនចង់ធ្វើឲ្យមុខដែលទើបតែតុបតែងរបស់នាងខូច» ជាមួយគ្នានេះមានម្នាក់ទៀតបានលើកឡើងថា «នេះគឺជាស្ទីលថ្មីសម្រាប់ការពាក់មួកសុវត្ថិភាព» ។

P9

ស្ទីល​ពាក់មួក​សុវត្ថិភាព​របស់​ស្ត្រី​ម្នាក់ កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​

ស្ទីល​ពាក់មួក​សុវត្ថិភាព​របស់​ស្ត្រី​ម្នាក់ កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​

គូរបញ្ជាក់ដែរថា នេះជារឿងអស្ចារ្យមួយដែលមានអ្នកបង្កើតស្ទីលផ្ទាល់ខ្លួនថ្មីសម្រាប់ការពាក់ម៉ួកសុវត្ថិភាពធ្វើដំណើរនៅតាមដងវិថី ហើយសម្រាប់ស្ទីលថ្មីនេះដែរកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម Facebook ។ តើប្រិយមិត្ត «ប្រជាប្រិយ» មានយោបល់យ៉ាងណាចំពោះស្ទីលនេះ ? ៕

                                                                ( ប្រភព : ស្ដម ) កុសល