មូលហេតុ គ្រោះថ្នាក់ ៤ប្រការ ដែលអ្នកមិនគួរ លេងហ្គេម Pokemon GO

Pokemon GO ជាហ្គេមមួយដែលលេងដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះវាកំពុង តែមានឈ្មោះល្បីណាស់នៅអាមេរិក។

អ្នកលេងហ្គេម Pokemon GO ត្រូវនៅលើអេក្រង់ទូរស័ព្ទ។ វាជាប្រភេទហ្គេមថ្មី  និងប្លែកដែល មិនធ្លាប់មានពីមុនមក។  ទោះបីជាយ៉ាងនេះក្តី  ក៏នៅមានហេតុផលមួយចំនួនដែលអ្នក ទាំងអស់គ្នាមិនគួរលេងហ្គេមនេះផងដែរ។ នេះគ្រាន់តែជាការណែនាំ និងចែករំលែក ចំណេះដឹងខ្លះៗតែប៉ុណ្ណោះ  ជឿមិនជឿ លេងឬមិនលេងវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្នាហើយ។ តាមដានទាំងអស់គ្នាខាងក្រោម៖

១.ពាក់ព័ន្ធទិន្នន័យផ្ទាល់ខ្លួន៖ នៅក្នុងលេងហ្គេម Pokemon GO ជាចាំបាច់អ្នកត្រូវតែ បញ្ចូលទិន្នន័យផ្ទាល់ខ្លួនចូលទៅក្នុងគណនី Google ពីទីតាំងបច្ចុប្បន្នរបស់អ្នកលេង។ ដូច្នេះមនុស្សអាក្រក់មួយចំនួន អាចដឹងព័ត៌មានពីអ្នកយ៉ាងច្រើន ដែលអាចនិយាយបានថា បើគេមានបំណងប៉ុនប៉ងធ្វើបាបអ្នក នោះប្រហែលជាមិនពិបាកទេ។

២.ត្រូវគេលួចអានអ៉ីម៉ែល៖ ប្រសិនបើអ្នកប្រើ Google ដើម្បីចូលទៅលេងហ្គេម Pokemon ដោយប្រើ Gmail នោះមានន័យថា បណ្តាញរបស់ហ្គេម អាចចូលទៅដំណើរ ការអ៉ីម៉ែលរបស់អ្នកបានដូចគ្នាផងដែរ។

៣.ជួបជនបោកប្រាស់៖ ជាការពិតណាស់  គ្មាននរណាម្នាក់ចូលចិត្តមនុស្សបោក ប្រាស់នោះទេ ប៉ុន្តែវាការលេងហ្គេម Pokemon GO គឺតម្រូវឱ្យលេងដូចជាហ្គេមដែល មានយន្តហោះតែគ្មានមនុស្សបើក ដោយការហោះហើរត្រូវជំនួសដោយការដើរវិញ។ ហើយអ្នកលេងគឺអាចដើរដោយភ្លេចខ្លួន ព្រោះរវល់ជក់លេងពេក។ បើមានមនុស្ស បំណងមិនល្អនោះ  គឺគេងាយបន្លំយកសម្ភារៈផ្សេងៗ ឬគេងាយចាត់ការណាស់។

៤.ប្រយ័ត្នត្រូវគេប្លន់៖ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ប្រសិនបើអ្នកលេងហ្គេមនេះ គឺបើមិនមានការប្រុងប្រយ័ត្ននោះទេ  អ្នកអាចនឹងត្រូវឧក្រិដ្ឋជនស្ទាក់ចាប់ ឬស្ទាក់ប្លន់ បានដោយងាយ តាមចំនុចរបស់ Pokemon  ឬការប្រើប្រាស់ទីកន្លែងដូច Pokestop ជាដើម។ ទាំងនេះសុទ្ធតែជាកន្លែងគ្រោះថ្នាក់ទាំងអស់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មូលហេតុ គ្រោះថ្នាក់ ៤ប្រការ ដែលអ្នកមិនគួរ លេងហ្គេម Pokemon GO

មូលហេតុ គ្រោះថ្នាក់ ៤ប្រការ ដែលអ្នកមិនគួរ លេងហ្គេម Pokemon GO

មូលហេតុ គ្រោះថ្នាក់ ៤ប្រការ ដែលអ្នកមិនគួរ លេងហ្គេម Pokemon GO