ផាក​កាហ្វេ និមន្ត​ព្រះសង្ឃ​៩៩​អង្គ​រាប់បាត្រ សម្ពោធ​សាខា​ថ្មី​នៅ​បាក់ទូក

ធ្លាប់​តែ​ឃើញ​ពី​មុន​ៗ​មក ការ​បើក​សម្ពោធ​ហាង​ជា​ច្រើន​តែង​ធ្វើ​ឡើង​ដោយ​ការ​ផ្ដល់​ជូន​កាដូ ការ​តម្រង់​ជួរ​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស ការ​អញ្ជើញ​ចូលរួម​ដោយ​តារា​ល្បីៗ ឬក៏​កម្មវិធី​ប្រគំ​តន្ត្រី ជា​ដើម តែ​ឥឡូវ​នេះ ការ​សម្ពោធ​ហាង​ថ្មី ​ផាកកាហ្វេ​បាក់​ទូក នឹង​និមន្ត​ព្រះសង្ឃ​៩៩​អង្គ​រាប់​បាត្រ សូត្រ​មន្ត​លើក​រាសី និង​សុំ​សេចក្ដី​សុខ​ចម្រើន​ដល់​បុគ្គលិក អតិថិជន និង​ថ្នាក់​គ្រប់​គ្រង វិញ​ម្ដង ដែល​នេះ​ជា​អ្វី​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ឱ រតនា ប្រធាន​គ្រប់​គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ផាកកាហ្វេ។

 

លោក​បន្ត​ថា បន្ទាប់ពី​ពិធី​បើក​សម្ពោធ​តាម​លក្ខណៈ​សាសនា ពេល​រាត្រី​ នឹង​មាន​កម្មវិធី Friends & Family ដែល​នឹង​មាន​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​ស្បែក​ដែល​ជា​បេតិកភណ្ឌ​អ​រូបិយ​របស់​ខ្មែរ។ នេះ គឺ​ជា​ការ​ចូលរួម​លើក​ស្ទួយ​សិល្បៈ និង​សាសនា​ជាតិ​ខ្មែរ ហើយ​​ក៏​ជា​ឱកាស​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ជំនួញ​ល្បីៗ​ផង​ដែរ។

 

ផាក​កាហ្វេ និមន្ត​ព្រះសង្ឃ​៩៩​អង្គ​រាប់បាត្រ សម្ពោធ​សាខា​ថ្មី​នៅ​បាក់ទូក

 

ផាកកាហ្វេ សូម​អញ្ជើញ​ប្រិយមិត្ត​ទាំង​អស់​ចូល​រួម​រាប់បាត្រ​ទាំង​អស់​គ្នា នៅ​ផាក​កាហ្វេ​បាក់​ទូក នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ វេលា​ម៉ោង ៨:៣០ ព្រឹក ដែល​មាន​ទីតាំង​ស្ថិត​លើ​ផ្លូវ​សាធារណរដ្ឋ​ឆែក ទល់​មុខ​នឹង​វិទ្យាល័យ​បាក់​ទូក៕

 

អត្ថបទ៖ ពាណិជ្ជកម្ម