ឈុត​មួយ ជា វណ្ណារិទ្ធ​-នាយ គ្រឿន​ វាយ​តប់​គ្នា​ជាមួយ​ក្រុម​អ្នក​លេង

វីដេអូ​ខាង​ក្រោម​ជា​ឈុត​មួយ​​នៅ​ក្នុង​រឿង​ “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” ​របស់​ផលិត​កម្ម Red Picture ដែល​ ជា​ វណ្ណារិទ្ធ និង​ នាយ គ្រឿន បាន​វាយ​តប់​គ្នា​ជាមួយ​ក្រុម​អ្នក​លេង​ដើម្បី​ការ​ពារ​កូន​​នាយ​ ពែកមី និងដឹក​នាំ​​ដោយ​លោក​ ឌៀប សុវណ្ណ​ដារ៉ា​។

 

ឈុត​មួយ ជា វណ្ណារិទ្ធ​-នាយ គ្រឿន​ វាយ​តប់​គ្នា​ជាមួយ​ក្រុម​អ្នក​លេង

 

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ដឹកនាំ​ខាង​លើ​ ប្រាប់​ថា​ ឈុត​ហ្នឹងមាន​​ក្រុម​ចោរ​​មួយ​ក្រុម​ព្យាយាម​ចាប់​ជំរិត​កូន​នាយ ​ពែក​មី​ ដើម្បី​ទាម​ទារ​វីដេអូ​អាថ៌​កំបាំង​​មួយ ហើយ​បាន​រត់​មក​ដល់​ផ្ទះ​ទុក​ចោល​​នេះ​តែ​ម្តង។ ឈុត​វាយ​តប់​នេះ​ ​​ទៀត​សោត​​តម្រូវ​ឲ្យ​ ជា សុវណ្ណារិទ្ធ និង នាយ គ្រឿន​ មក​តាម​ការ​ពារ និង​ដណ្ដើម​​កូន​នាយ ​ពែក​មី​ មក​វិញ​។ លោក​ ឌៀប សុវណ្ណ​ដារ៉ា បន្ត​ឲ្យ​ដឹង​ទៀត​ថា​រឿង​ “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” នឹង​មាន​បញ្ចាំង​ជូន​ទស្សនិកជន​នា​ពេល​ឆាប់​ៗ​នេះ​ ដោយ​រឿង​ទាំង​មូល​​​​នៅ​សល់​ ៣​ថ្ងៃ​ទៀត​ថត​ចប់​សព្វ​គ្រប់៕

 

​ទស្សនា​ឈុត​ឆាក​វាយ​តប់​គ្នា​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 


អត្ថបទ៖ ថា ម៉ាលីដា